ព្រះត្រៃបិដក ភាគ ២៤
ឥឡូវនេះ គ្មានអាពាធ ឥតទុក្ខ ប្រកបដោយគហណីធាតុ គឺកម្មជតេជោធាតុ
(១) កំពុងឲ្យផលស្មើ គឺមិនត្រជាក់ពេក មិនក្តៅពេក ព្រះរដ្ឋបាលដ៏ចំរើន មិនមានសេចក្តីសាបសូន្យ ព្រោះព្យាធិនោះទេ។ ព្រះរដ្ឋបាលដ៏ចំរើន បានដឹង បានឃើញ ឬបានឮអ្វីហើយ បានជាចេញចាកផ្ទះទៅបួស។
[២០៥] បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីសាបសូន្យភោគៈ តើដូចម្តេច។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន មនុស្សខ្លះក្នុងលោកនេះ ជាមនុស្សស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន តែភោគៈទាំងនោះ របស់អ្នកនោះ ក៏ដល់នូវការអស់រលីងទៅ ដោយលំដាប់។ អ្នកនោះពិចារណាឃើញថា អាត្មាអញ ធ្លាប់ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនមកអំពីមុនហើយ តែភោគៈទាំងនោះ របស់អាត្មាអញនោះ បានដល់នូវការអស់រលីងទៅ ដោយលំដាប់ហើយ ថែមទាំងអាត្មាអញ មិនអាចនឹងធ្វើភោគៈដែលមិនទាន់បាន ឲ្យបានដោយងាយឡើយផង មិនអាចនឹងធ្វើភោគៈ ដែលបានហើយ ឲ្យចំរើនឡើងបានផង បើដូច្នោះ គួរតែអាត្មាអញ កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយ ចេញចាកផ្ទះ ទៅបួស។ អ្នកនោះ ចួប
(១) ភ្លើងធាតុ ដែលកើតអំពីកម្ម។
ID: 636830248311392102
ទៅកាន់ទំព័រ៖