ព្រះត្រៃបិដក ភាគ ២៤

បពិត្រមហារាជ​ ​ធម្មុទ្ទេស​ទាំង៤​ ​យ៉ាងនេះ​ឯង​ ​ដែល​ព្រះ​មានជោគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​សំដែង​ហើយ​ ​ជា​ធម៌​ដែល​អាត្មាភាព​បានដឹង​ ​បានឃើញ​ ​បាន​ស្តាប់​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​
 [​២០៨​]​ ​ព្រះ​បា​ទកោរព្យៈ​ត្រាស់​សួរ​ថា​ ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​សំដែង​ថា​ ​សត្វលោក​មិន​ទៀង​ ​តែង​ត្រូវ​ជរា​នាំចូល​ទៅ​ ​(​រកម​រណៈ​)​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​សេចក្តី​នៃ​ភាសិត​នេះ​ ​តើ​ត្រូវ​យល់​ដោយ​ប្រការ​ដូចម្តេច​។​ ​ថ្វាយព្រះពរ​មហារាជ​ ​កាលដែល​មហា​បពិត្រ​ ​មាន​ព្រះជន្ម​ចូលក្នុង​រវាង២០ឆ្នាំ​ផង​ ​គ្រប់២០ឆ្នាំ​ហើយ​ផង​ ​បាន​ស្ទាត់​ខាង​វិជ្ជា​ដំរី​ផង​ ​ស្ទាត់​ខាង​វិជ្ជា​សេះ​ផង​ ​ស្ទាត់​ខាង​វិជ្ជា​រថ​ផង​ ​ស្ទាត់​ខាង​វិជ្ជា​ធ្នូ​ផង​ ​ស្ទាត់​ខាង​វិជ្ជា​ដង​ដាវ​ផង​ ​បរិបូណ៌​ដោយ​កំឡាំង​ព្រះ​ឧរូ​ ​(​ភ្លៅ​)​ ​បរិបូណ៌​ដោយ​កំឡាំង​ព្រះពាហុ​ ​(​ដើមដៃ​)​ ​អង់អាច​ចុះ​សង្គ្រាម​បាន​ ​តើ​ព្រះអង្គ​ ​សំគាល់​សេចក្តី​ក្នុង​ពេលនោះ​ ​ថាដូចម្តេច​។​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​កាលដែល​ខ្ញុំ​មាន​អាយុ​ ​ចូលក្នុង​រវាង២០ឆ្នាំ​ផង​ ​គ្រប់២០ឆ្នាំ​ហើយ​ផង​ ​បាន​ស្ទាត់​ខាង​វិជ្ជា​ដំរី​ផង​ ​ស្ទាត់​ខាង​វិជ្ជា​សេះ​ផង​ ​ស្ទាត់​ខាង​វិជ្ជា​រថ​ផង​ ​ស្ទាត់​ខាង​វិជ្ជា​ធ្នូ​ផង​ ​ស្ទាត់​ខាង​វិជ្ជា​ដង​ដាវ​ផង​ ​មាន​កំឡាំង​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636830249613006550
ទៅកាន់ទំព័រ៖