ព្រះត្រៃបិដក ភាគ ២៤
ថា សត្វលោកសុទ្ធតែខ្វះខាត មិនចេះឆ្អែត ជាខ្ញុំនៃតណ្ហា នេះឯងដែលព្រះមានជោគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់សំដៅយកហេតុនោះ ដែលអាត្មាភាព បានដឹង បានឃើញ បានឮហើយ ចេញចាកផ្ទះ មកបួស។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះរដ្ឋបាលដ៏ចំរើន មិនដែលមានឡើយ ពាក្យដែលថា សត្វលោក សុទ្ធតែមានសេចក្តីខ្វះខាត មិនចេះឆ្អែត សុទ្ធតែជាខ្ញុំនៃតណ្ហា ដែលព្រះមានបុណ្យ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយនេះ ពេញទីជាសុភាសិត បពិត្រព្រះរដ្ឋបាលដ៏ចំរើន ព្រោះថា សត្វលោកសុទ្ធតែមានសេចក្តីខ្វះខាត មិនចេះឆ្អែត សុទ្ធតែជាខ្ញុំនៃតណ្ហាមែន។
[២១២] ព្រះរដ្ឋបាលមានអាយុ បានសំដែងធម្មុទ្ទេសនេះ លុះសំដែងធម្មុទ្ទេសនេះរួចហើយ ទើបបានសំដែងគាថាព័ន្ធនេះតទៅទៀតថា
អាត្មាភាពឃើញ ពួកមនុស្សអ្នកមានទ្រព្យក្នុងលោក បានទ្រព្យគាប់ចិត្តហើយ មិនឲ្យ(ទាន) ព្រោះតែសេចក្តីវង្វេង រមែងធ្វើនូវការសន្សំ ព្រោះជាប់ចំពាក់នឹងទ្រព្យ រឹងរឹតតែប្រាថ្នានូវកាមទាំងឡាយ ឲ្យក្រៃលែងទៅទៀត ព្រះ
ID: 636830252077747525
ទៅកាន់ទំព័រ៖