ព្រះត្រៃបិដក ភាគ ២៤
ជាឱបបាតិកៈកំណើត នឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះ ជាធម្មតា ព្រោះអស់ទៅនៃសំយោជនៈ ដែលជាចំណែកខាងក្រោម៥ មានដែរឬទេ។ ម្នាលវច្ឆៈ មិនមែនមានត្រឹមតែ១០០ ២០០ ៣០០ ៤០០ ៥០០ ទេ តាមពិត មានច្រើនលើសប្រមាណណាស់ គ្រហស្ថ ដែលជាឧបាសិកា ជាសាវិការបស់តថាគត ស្លៀកដណ្តប់ស ជាសព្រហ្មចារិនី ជាឱបបាតិកៈកំណើត នឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះ ជាធម្មតា ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម៥។ ព្រះគោតមដ៏ចំរើន សូមលើកទុកចុះ ពួកភិក្ខុ ភិក្ខុនី ក៏លើកទុកចុះ ពួកគ្រហស្ថ ដែលជាឧបាសក ស្លៀកដណ្តប់ស ជាសព្រហ្មចារីបុគ្គល ក៏លើកទុកចុះ ពួកគ្រហស្ថ ដែលជាឧបាសកស្លៀកដណ្តប់ស ជាអ្នកបរិភោគកាម ក៏លើកទុកចុះ ទាំងពួកគ្រហស្ថ ជាឧបាសិកា ស្លៀកពាក់ស ជាសព្រហ្មចារិនី ក៏លើកទុកដែរ ចុះគ្រហស្ថជាឧបាសិកាម្នាក់ ដែលជាសាវិការបស់ព្រះគោតមដ៏ចំរើន ស្លៀកដណ្តប់ស នៅបរិភោគកាម ជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ ជាអ្នកធ្វើតាមឱវាទ ផ្លងផុតសេចក្តីសង្ស័យ ប្រាសចាកសេចក្តីងឿងឆ្ងល់ ដល់នូវភាពជាអ្នកក្លៀវក្លា មិនជឿស្តាប់បុគ្គលដទៃ
ID: 636830152976147306
ទៅកាន់ទំព័រ៖