ព្រះត្រៃបិដក ភាគ ២៤
[២១៥] ម្នាលអានន្ទ គ្រានោះ ព្រះបាទមឃទេវរាជ ទ្រង់ព្រះរាជទានស្រុកសួយ ដល់ខ្មាន់ព្រះកេសស្រេចហើយ ទ្រង់ប្រដៅព្រះរាជកុមារ ជាបុត្តច្បង ក្នុងរាជសម្បត្តិដោយប្រពៃហើយ ទ្រង់កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកសំពត់កាសាយៈ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងមឃទេវម្ពវ័ននេះឯង។ ព្រះបាទមឃទេវរាជនោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ផ្សាយទៅកាន់ទិសទី២ ផ្សាយទៅកាន់ទិសទី៣ ផ្សាយទៅកាន់ទិសទី៤ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង
(១) មានចិត្តប្រកបដោយមេត្តា ជាចិត្តទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ មានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា។បេ។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទីកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ផ្សាយទីកាន់ទិសទី២ ផ្សាយទីកាន់ទិសទី៣ ផ្សាយទីកាន់ទិសទី៤ ផ្សាយទីកាន់ទិសខាងលើ ទិសខាងក្រោម
(១) បានដល់ទិសតូចទាំង៤ គឺទិសឦសាន អគ្នេយ៍ និរតី ពាយព្យ។
ID: 636830254781902194
ទៅកាន់ទំព័រ៖