ព្រះត្រៃបិដក ភាគ ២៤

នេះ​ថា​ ​កល្យាណ​វត្ត​នេះ​ ​បិតា​បាន​តាំង​ទុក​ស្រេចហើយ​ ​កូន​គប្បី​ប្រព្រឹត្ត​តាម​ចុះ​ ​កូន​កុំ​ធ្វើជា​បុរស​ថោកថយ​ ​ជាង​បិតា​ឡើយ​។​
 [​២១៧​]​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ ​បុត្ត​របស់​ព្រះបាទ​មឃ​ទេវរាជ​ ​ព្រះរាជទាន​ស្រុកសួយ​ ​ដល់​ខ្មាន់​ព្រះកេស​ស្រេចហើយ​ ​ប្រដៅ​ព្រះរាជ​កុមារ​ ​ជា​បុត្រ​ច្បង​ ​ក្នុង​រាជសម្បត្តិ​ដោយ​ប្រពៃ​ហើយ​ ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកសំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ក្នុង​មឃ​ទេ​វម្ព​វ័ន​នេះឯង​។​ ​រាជបុត្ត​នោះ​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ផ្សាយ​ទៅកាន់​ទិសទី២​ ​ផ្សាយ​ទៅកាន់​ទិសទី៣​ ​ផ្សាយ​ទៅកាន់​ទិសទី៤​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ជា​ចិត្តទូលាយ​ ​ដល់​នូវ​ភាពជា​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង​ ​ដោយ​អាការ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​មានចិត្ត​ប្រកបដោយ​ករុណា​។​បេ​។​ ​មានចិត្ត​ប្រកបដោយ​មុទិតា​។​បេ​។​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ផ្សាយ​ទៅកាន់​ទិសទី២​ ​ផ្សាយ​ទៅកាន់​ទិសទី៣​ ​ផ្សាយ​ទៅកាន់​ទិសទី៤​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ទិស​ខាង​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636830255870484457
ទៅកាន់ទំព័រ៖