ព្រះត្រៃបិដក ភាគ ២៤
[២២០] ម្នាលអានន្ទ លំដាប់នោះ សក្កទេវរាជ ជាធំជាងទេវតា បានហៅពួកទេវតា ជាន់តាវត្តិង្សមកថា ម្នាលគ្នាយើងទាំងឡាយ អ្នកទាំងឡាយ ចង់ឃើញព្រះបាទនិមិរាជឬទេ។ ពួកទេវតាក្រាបទូលថា បពិត្រទ្រង់អ្នកនិទ៌ុក្ខ យើងទាំងឡាយចង់ឃើញ ព្រះបាទនិមិរាជដែរ។ ម្នាលអានន្ទ សម័យនោះឯង ព្រះបាទនិមិរាជជំរះព្រះសិរ្ស ហើយរក្សាឧបោសថ ក្នុងថ្ងៃឧបោសថទី១៥ ហើយចូលទៅកាន់ប្រាសាទដ៏ប្រសើរ គង់នៅក្នុងជាន់លើ។ ម្នាលអានន្ទ លំដាប់នោះ សក្កទេវរាជជាធំ ជាងទេវតាក៏បំបាត់ខ្លួនអំពីពួកទេវតា ជាន់តាវត្តិង្ស ហើយមកប្រាកដ ចំពោះព្រះភក្ត្រព្រះបាទនិមិរាជ ដូចជាបុរសមានកំឡាំងលា នូវដៃដែលបត់ចូល ឬបត់នូវដៃ ដែលលាចេញ ដូច្នោះ។ ម្នាលអានន្ទ លំដាប់នោះ សក្កទេវរាជ ជាធំជាងទេវតា មានព្រះបន្ទូលពាក្យនេះ នឹងព្រះបាទនិមិរាជថា បពិត្រមហារាជ ព្រះអង្គពេញហៅជាមានលាភ បពិត្រមហារាជ អត្តភាពជាមនុស្ស ព្រះអង្គពេញហៅបានដោយល្អ បពិត្រមហារាជ ដ្បិតពួកទេវតាជាន់តាវត្តិង្ស បានអង្គុយប្រជុំគ្នា និយាយសរសើរ ក្នុងរោងសុធម្មាថា អើហ្ន៎ ពួកជននៅក្នុងដែនវិទេហៈ ពេញហៅជាមានលាភ អើហ្ន៎ អត្តភាព ជាមនុស្សពួកជននៅក្នុងដែនវិទេហៈ ពេញហៅបានដោយល្អ ព្រោះថា ព្រះបាទនិមិរាជ ជាធម្មរាជ ប្រកបដោយធម៌ ជាមហារាជ ទ្រង់ឋិតនៅក្នុង
ID: 636830257360369674
ទៅកាន់ទំព័រ៖