ព្រះត្រៃបិដក ភាគ ២៤
មួយពាន់ ហើយចូលទៅថ្កានព្រះបាទនិមិរាជ រួចទូលយ៉ាងនេះថា បពិត្រមហារាជ រថសេះអាជានេយ្យ ដែលទឹមដោយសេះអាជានេយ្យមួយពាន់នេះ សក្កទេវរាជ ជាធំជាងទេវតា ទ្រង់បញ្ជូនមកហើយ ដើម្បីព្រះអង្គ បពិត្រមហារាជ សូមព្រះអង្គកុំញញើត គប្បីឡើងកាន់ទិព្វយានចុះ។ ម្នាលអានន្ទ មាតលិទេវបុត្ត ជាអ្នកសង្គ្រោះ ក៏ទទួលព្រះបន្ទូល នៃសក្កទេវរាជ ជាធំជាងទេវតាថា ព្រះករុណា សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ហើយរៀបចំរថសេះអាជានេយ្យ ដែលទឹមដោយសេះអាជានេយ្យមួយពាន់ នាំចូលទៅថ្កាន ព្រះបាទនិមិរាជ ហើយទូលសេចក្តីនេះថា បពិត្រមហារាជ រថសេះអាជានេយ្យ ដែលទឹមដោយសេះអាជានេយ្យមួយពាន់នេះ សក្កទេវរាជ ជាធំជាងទេវតា ទ្រង់បញ្ជូនមកហើយ ដើម្បីព្រះអង្គ បពិត្រមហារាជ សូមព្រះអង្គកុំញញើត ចូរឡើងកាន់ទិព្វយានចុះ បពិត្រមហារាជ មួយទៀត ពួកសត្វ ដែលមានកម្មអាក្រក់ តែងទទួលនូវផល នៃកម្មអាក្រក់ ដោយផ្លូវណាក្តី ពួកសត្វ ដែលមានកម្មល្អ តែងទទួលនូវផល នៃកម្មល្អ ដោយផ្លូវណាក្តី បណ្តាផ្លូវទាំងពីរនោះ ខ្ញុំនឹងនាំព្រះអង្គទៅតាមផ្លូវណា។ មាតលិទេវបុត្ត អ្នកចូរនាំយើង ទៅតាមផ្លូវទាំងពីរនោះចុះ។ ម្នាលអានន្ទ មាតលិទេវបុត្ត ជាអ្នកសង្គ្រោះ បានញុំាងព្រះបាទនិមិរាជ ឲ្យទៅដល់រោងសុធម្មា។ ម្នាលអានន្ទ
ID: 636830258024757675
ទៅកាន់ទំព័រ៖