ព្រះត្រៃបិដក ភាគ ២៤

ទៅកាន់​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ជា​ចិត្តទូលាយ​ ​ដល់​នូវ​ភាពជា​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង​ ​ដោយ​អាការ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​ម្នាល​អានន្ទ​ ​ព្រះ​បាទ​និមិ​រាជ​ ​នៅ​លេងល្បែង​ក្មេង​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​ ​សោយរាជ្យ​ជា​ឧបរាជ​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​ ​សោយរាជ្យ​ជា​ស្តេច​ធំ​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​មឃ​ទេ​វម្ព​វ័ន​នេះឯង​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​។​ ​ព្រះ​បាទ​និមិ​រាជ​នោះ​ ​ចំរើន​ព្រហ្មវិហារ​ទាំង៤​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​ក៏បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​។​
 [​២២៤​]​ ​ម្នាល​អានន្ទ​ ​ក៏​ឯ​ព្រះ​បាទ​និមិ​រាជ​ ​ព្រះអង្គ​មាន​ព្រះរាជ​បុត្ត​មួយ​អង្គ​ ​ព្រះនាម​ថា​ ​ក​ឡា​រ​ជន​កៈ​។​ ​ព្រះរាជ​បុត្ត​នោះ​ ​មិន​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ឡើយ​។​ ​ព្រះរាជ​បុត្ត​នោះ​ ​ក៏​ផ្តាច់​នូវ​កល្យាណ​វត្ត​នោះ​ហើយ​។​ ​បណ្តា​ក្សត្រិយ៍​ទាំងនោះ​ ​ព្រះរាជ​បុត្ត​នោះ​ ​ជា​បុរស​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636830259738775711
ទៅកាន់ទំព័រ៖