ព្រះត្រៃបិដក ភាគ ២៤

ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ក្សត្រិយ៍​ ​នេះ​ជា​ចោរ​របស់​ព្រះអង្គ​ ​ជា​អ្នក​ប្រព្រឹត្ត​នូវ​អំពើអាក្រក់​ ​បើ​ព្រះអង្គ​ប្រាថ្នា​នឹង​ដាក់​ព្រះរាជអាជ្ញា​ណា​ ​សូម​ទ្រង់​ដាក់​ព្រះរាជអាជ្ញា​នោះ​ ​ដល់​ចោរ​នេះ​ចុះ​ ​តើ​ព្រះអង្គ​ ​គប្បី​ធ្វើ​នូវ​ក្សត្រិយ៍​នោះ​ ​ដូចម្តេច​ទៅ​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​យើងខ្ញុំ​គប្បី​សម្លាប់​ក៏បាន​ ​ពុះ​វះ​ក៏បាន​ ​បណ្តេញ​ចេញ​ក៏បាន​ ​ធ្វើឲ្យ​សមគួរ​តាម​ហេតុ​ក៏បាន​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ព្រោះថា​ ​ឈ្មោះ​ណា​ដែលគេ​ហៅថា​ក្សត្រិយ៍​ ​ដូច្នេះ​អំពី​មុន​ ​ឈ្មោះ​នោះ​ ​របស់​ក្សត្រិយ៍​នោះ​ ​ក៏​បាត់​ទៅ​ហើយ​ ​ឥឡូវនេះ​ ​ក្សត្រិយ៍​នោះ​ ​ដល់​នូវ​ឈ្មោះថា​ជា​ចោរ​វិញ​។​
 [​២៣៨​]​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ព្រាហ្មណ៍​ ​ក្នុង​លោក​នេះ​.​.​.​ ​វេស្សៈ​ក្នុង​លោក​នេះ​.​.​.​ ​សុទ្ទៈ​ក្នុង​លោក​នេះ​ ​គប្បី​កាត់​នូវ​ជញ្ជាំង​ផ្ទះ​របស់​គេ​ក្តី​ ​ប្លន់​គេ​ក្តី​ ​ធ្វើអំពើ​បៀតបៀន​យក​ទ្រព្យរបស់​ ​ក្នុង​ផ្ទះ​តែមួយ​ក្តី​ ​ចាំស្ទាក់​ផ្លូវ​ក្តី​ ​សេព​ភរិយា​របស់​គេ​ក្តី​ ​បើ​បុរស​ទាំងឡាយ​ ​ចាប់​សុទ្ទៈ​នោះ​បាន​ហើយ​ ​នាំ​យក​មក​ថ្វាយព្រះ​អង្គ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សុទ្ទៈ​នេះ​ ​ជា​ចោរ​របស់​ព្រះអង្គ​ ​ជា​អ្នក​ប្រព្រឹត្ត​នូវ​អំពើអាក្រក់​ ​បើ​ព្រះអង្គ​ប្រាថ្នា​នឹង​ដាក់​ព្រះរាជអាជ្ញា​ណា​ ​សូម​ទ្រង់​ដាក់​ព្រះរាជអាជ្ញា​នោះ​ ​ដល់​ចោរ​នេះ​ចុះ​ ​តើ​ព្រះអង្គ​ ​គប្បី​ធ្វើ​នូវ​ចោរ​នោះ​ ​ដូចម្តេច​ទៅ​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​យើងខ្ញុំ​គប្បី​សម្លាប់​ក៏បាន​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636830264827336760
ទៅកាន់ទំព័រ៖