ព្រះត្រៃបិដក ភាគ ២៤
អង្គាសខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពិសា ថ្វាយដោយព្រះហស្តព្រះអង្គឯង ចំពោះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែទ្រង់ហាមឃាត់។ ទើបពោធិរាជកុមារ កំណត់ជ្រាបថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ត ទៅក្នុងបាត្រហើយ ក៏កាន់យកអាសនៈទាបមួយ គង់ក្នុងទីដ៏សមគួរ។ ពោធិរាជកុមារ លុះគង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសុខ បុគ្គលមិនគប្បីបាន ដោយសេចក្តីសុខទេ សេចក្តីសុខ បុគ្គលត្រូវបាន ដោយសេចក្តីទុក្ខ។
[២៥០] ម្នាលរាជកុមារ ក៏កាលតថាគត នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីការត្រាស់ដឹង មានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសុខ បុគ្គលមិនគប្បីបាន ដោយសេចក្តីសុខទេ សេចក្តីសុខ បុគ្គលត្រូវបាន ដោយសេចក្តីទុក្ខ។ ម្នាលរាជកុមារ សម័យខាងក្រោយមក តថាគតនោះ នៅជាកំឡោះ មានសក់ខ្មៅស្រិល ប្រកបព្រមដោយវ័យដ៏ចំរើន គឺនៅក្នុងបឋមវ័យនៅឡើយ កាលមាតា និង
ID: 636830268941272064
ទៅកាន់ទំព័រ៖