ព្រះត្រៃបិដក ភាគ ២៤
ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា រាមបុត្រនេះ នឹងញុំាងអ្នកដទៃឲ្យដឹងច្បាស់ នូវធម៌នេះថា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ដូច្នេះ នឹងអស់ស្រេចដោយត្រឹមតែសទ្ធាប៉ុណ្ណោះនោះក៏ទេ ដោយពិតមែននោះ រាមបុត្រនេះ គ្រាន់តែដឹង គ្រាន់តែឃើញធម៌នេះប៉ុណ្ណោះ។ ម្នាលរាជកុមារ កាលនោះ តថាគត ចូលទៅរកឧទ្ទករាមបុត្រទៀត លុះចូលទៅដល់ហើយ ក៏បានពោលនឹងឧទ្ទករាមបុត្រ យ៉ាងនេះថា ម្នាលអាវុសោរាមៈ លោកបានធ្វើឲ្យជាក់ច្បាស់ នូវធម៌នេះ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយញុំាងអ្នកដទៃ ឲ្យដឹងបានត្រឹមតែប៉ុណ្ណោះទេឬ។ ម្នាលរាជកុមារ កាលតថាគតពោលយ៉ាងនេះហើយ ឧទ្ទករាមបុត្រ ក៏បានប្រកាសប្រាប់ដល់ទៅនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា មិនមែនមានសទ្ធា តែរាមបុត្រម្នាក់ឯងទេ សូម្បីយើង ក៏មានសទ្ធាដូច្នោះដែរ មិនមែនមានវីរិយៈតែរាមបុត្រម្នាក់ឯងទេ។បេ។ សតិ... សមាធិ... បញ្ញា សូម្បីយើង ក៏មានបញ្ញាដូច្នោះ
ID: 636830270651559886
ទៅកាន់ទំព័រ៖