ព្រះត្រៃបិដក ភាគ ២៤

 [​២៥៣​]​ ​ម្នាល​រាជកុមារ​ ​ឧបមា៣ប្រការ​ ​មិនសូវ​ជា​អស្ចារ្យ​ណាស់ណា​ ​ដែល​តថាគត​មិនធ្លាប់​បាន​ស្តាប់​មក​ពីមុន​ ​ក៏បាន​កើត​ប្រាកដ​ ​ដល់​តថាគត​។​ ​ម្នាល​រាជកុមារ​ ​ប្រៀប​ដូច​ឈើ​ស្រស់​ ​ប្រកបដោយ​ជ័រ​ ​ដែល​បុគ្គល​ត្រាំ​ទុក​នៅក្នុង​ទឹក​។​ ​កាល​បុរស​គិតថា​ ​យើង​នឹង​កាន់​យក​ឈើ​ពំនួត​ខាងលើ​ ​មក​ពួត​ឲ្យ​កើត​ភ្លើង​ ​នឹង​ធ្វើ​តេជោធាតុ​ឲ្យ​កើត​ប្រាកដ​ឡើង​បាន​។​ ​ម្នាល​រាជកុមារ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​បុរស​នោះ​ ​កាល​កាន់​យក​ឈើ​ពំនួត​ខាងលើ​ ​មក​ពួត​នឹង​ឈើ​ស្រស់​ ​ដែល​ប្រកបដោយ​ជ័រ​ ​ដែល​បុគ្គល​ត្រាំ​ទុក​នៅក្នុង​ទឹក​ឯណោះ​ ​នឹង​ពួត​ឲ្យ​កើត​ភ្លើង​ ​នឹង​ធ្វើ​តេជោធាតុ​ ​ឲ្យ​កើត​ប្រាកដ​ឡើង​បាន​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនកើត​ទេ​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ឈើ​ឯណោះ​ ​នៅ​ស្រស់​ ​ប្រកបដោយ​ជ័រ​ ​ថែមទាំង​ឈើ​នោះ​សោត​ ​ក៏​ត្រាំ​នៅក្នុង​ទឹក​ផង​ ​ឯ​បុរស​នោះ​ ​គ្រាន់តែ​បាន​ចំណែក​នៃ​សេចក្តី​លំបាក​ ​និង​សេចក្តី​ចង្អៀតចង្អល់​តែប៉ុណ្ណោះ​។​ ​ម្នាល​រាជកុមារ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ​មិនបាន​ចៀសចេញ​ ​ចាក​កាម​ទាំងឡាយ​ ​ដោយ​កាយ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ថែមទាំង​មាន​សេចក្តី​ពេញចិត្ត​ ​ព្រោះ​កាម​ ​សេចក្តី​ស្នេហា​ព្រោះ​កាម​ ​សេចក្តី​ជ្រប់​ ​ព្រោះ​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ID: 636830271757593148
ទៅកាន់ទំព័រ៖