ព្រះត្រៃបិដក ភាគ ២៤
[២០] បពិត្រព្រះគោតមដ៏ចំរើន ដូចទន្លេគង្គា តែងមានទំនាប ទៅរកសមុទ្រ មានទីជ្រាលទៅរកសមុទ្រ មានទីទេរទៅរកសមុទ្រ ទល់នឹងសមុទ្រ ទើបឈប់នៅ (យ៉ាងណា) បរិស័ទរបស់ព្រះគោតមដ៏ចំរើននេះ ព្រមទាំងគ្រហស្ថ និងបព្វជិត តែងមានទំនាបទៅរកព្រះនិព្វាន មានទីដ៏ជ្រាលទៅរកព្រះនិព្វាន មានទីទេរទៅរកព្រះនិព្វាន ដរាបទល់នឹងព្រះនិព្វាន ទើបឈប់បង្អង់ ក៏យ៉ាងនោះដែរ។ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ ធម៌ដែលព្រះគោតមដ៏ចំរើនប្រកាសហើយ ដោយអនេកបរិយាយ យ៉ាងនេះ ដូចជាបុគ្គលផ្ងារឡើង នូវវត្ថុដែលគេផ្កាប់ចុះ ឬបើកនូវវត្ថុដែលគេបិទបាំងទុក ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់មនុស្សដែលវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សមានភ្នែកភ្លឺ រមែងឃើញរូបទាំងឡាយ ក៏ដូច្នោះដែរ ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ ខ្ញុំព្រះអង្គ គប្បីបាននូវបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់នៃព្រះគោតមដ៏ចំរើន។ ម្នាលវច្ឆៈ បុគ្គលណា ដែលធ្លាប់ជាអន្យតិរ្ថិយ មកអំពីមុនហើយ
ID: 636830154411689415
ទៅកាន់ទំព័រ៖