ព្រះត្រៃបិដក ភាគ ២៤

ដែលគេ​ដាក់លើ​គោក​ ​នៅ​ឆ្ងាយ​ពី​ទឹក​។​ ​កាល​បុរស​គិតថា​ ​យើង​នឹង​កាន់​យក​ឈើ​ពំនួត​ខាងលើ​ ​មក​ពួត​ឲ្យ​កើត​ភ្លើង​ ​នឹង​ធ្វើ​តេជោធាតុ​ ​ឲ្យ​កើត​ប្រាកដ​ឡើង​។​ ​ម្នាល​រាជកុមារ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​បុរស​នោះ​ ​កាល​កាន់​យក​ឈើ​ពំនួត​ខាងលើ​ ​មក​ពួត​នឹង​ឈើ​ស្រស់​ ​ប្រកបដោយ​ជ័រ​ ​ដែលគេ​ដាក់លើ​គោក​ ​នៅ​ឆ្ងាយ​ពី​ទឹក​ឯណោះ​ ​នឹង​ពួត​ឲ្យ​កើត​ភ្លើង​ ​នឹង​ធ្វើ​តេជោធាតុ​ ​ឲ្យ​កើត​បាន​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិនកើត​ទេ​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ឈើ​ឯណោះ​ ​នៅ​ស្រស់​ ​ប្រកបដោយ​ជ័រ​ពិតមែន​ ​តែ​គេដាក់​លើគោក​ ​នៅ​ឆ្ងាយ​ពី​ទឹក​ ​ឯ​បុរស​នោះ​ ​គ្រាន់តែ​បាន​ភាគ​ ​នៃ​សេចក្តី​លំបាក​ ​និង​សេចក្តី​ចង្អៀតចង្អល់​ប៉ុណ្ណោះ​។​ ​ម្នាល​រាជកុមារ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ​ចៀសចេញ​ ​ចាក​កាម​ទាំងឡាយ​ ​ដោយ​កាយ​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​ព្រោះ​កាម​ ​សេចក្តី​ស្នេហា​ព្រោះ​កាម​ ​សេចក្តី​ជ្រប់​ ​ព្រោះ​កាម​ ​សេចក្តី​ស្រេកឃ្លាន​ព្រោះ​កាម​ ​និង​សេចក្តី​ក្រហល់ក្រហាយ​ព្រោះ​កាម​ ​ក្នុង​វត្ថុកាម​ទាំងឡាយ​ ​ទាំង​កាម​នោះ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនបាន​លះបង់​ដោយ​ប្រពៃ​ ​ទាំង​មិនបាន​ធ្វើឲ្យ​ស្ងប់​រម្ងាប់​ ​ដោយ​ប្រពៃ​។​
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636830272334276132
ទៅកាន់ទំព័រ៖