ព្រះត្រៃបិដក ភាគ ២៤

សង្កត់សង្កិន​ ​បៀតបៀន​ ​ដុត​កំ​ដៅ​ចិត្ត​ដោយចិត្ត​ ​ញើស​ក៏​ហូរចេញ​តាម​ក្លៀក​ទាំងសងខាង​។​ ​ម្នាល​រាជកុមារ​ ​បុរស​ដែល​មាន​កំឡាំង​ ​គប្បី​ចាប់​បុរស​មាន​កំឡាំង​ខ្សោយ​ជាង​ ​ឰដ៏​ក្បាល​ ​ឬក​ហើយ​ ​សង្កត់សង្កិន​បៀតបៀន​ ​ញាំញី​យ៉ាងណា​ ​ម្នាល​រាជកុមារ​ ​កាល​តថាគត​ ​ខាំធ្មេញ​ដោយ​ធ្មេញ​ ​ទល់​ពិតាន​ដោយ​អណ្តាត​ ​សង្កត់សង្កិន​ ​បៀតបៀន​ ​ដុត​កំ​ដៅ​ចិត្ត​ដោយចិត្ត​ ​ញើស​ក៏​ហូរចេញ​តាម​ក្លៀក​ទាំងសងខាង​ ​ក៏​ដូច្នោះ​ដែរ​។​ ​ម្នាល​រាជកុមារ​ ​សេចក្តី​ព្យាយាម​ ​ដែល​តថាគត​ ​បាន​ប្រារព្ធ​ហើយ​ ​ក៏​មិន​ធូរ​ថយ​ ​សតិ​ដែល​តថាគត​បាន​តម្កល់​មាំមួន​ហើយ​ ​ក៏​មិន​រាយមាយ​ ​ប៉ុន្តែ​កាយ​របស់​តថាគត​ ​នៅតែ​ក្រវល់ក្រវាយ​ ​មិនបាន​ស្ងប់​រម្ងាប់​ ​កើត​ព្រោះ​សេចក្តី​ព្យាយាម​ ​ដោយ​សេចក្តី​ព្យាយាម​ ​ដ៏​លំបាក​នោះ​ ​មក​បណ្តាល​ចាក់ដោត​។​
 [​២៥៧​]​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​គួរតែ​សំឡឹង​ឈាន​ ​គឺ​មិន​ដកដង្ហើម​ជា​អារម្មណ៍​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ឯង​ ​ក៏បាន​អត់​ខ្យល់​អស្សាស​បស្សាសៈ​ ​តាម​មុខទ្វារ​ ​និង​តាម​នាសិក​។​ ​ម្នាល​រាជកុមារ​ ​កាល​តថាគត​ ​
ថយ | ទំព័រទី ៣៧៥ | បន្ទាប់
ID: 636830273544095330
ទៅកាន់ទំព័រ៖