ព្រះត្រៃបិដក ភាគ ២៤

សុខ​ ​ដែល​ជា​សុខ​ ​ក្រៅអំពី​កាម​ទាំងឡាយ​ ​ដែល​ជា​សុខ​ ​ក្រៅអំពី​អកុសលធម៌​ទាំងឡាយ​ឡើយ​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​សេចក្តី​សុខ​នោះ​ ​ដែល​បុគ្គល​មាន​រាងកាយ​ ​ដល់​នូវ​សេចក្តី​ស្គាំងស្គម​ ​លើសប្រមាណ​យ៉ាងនេះ​ ​មិន​ងាយ​នឹង​ធ្វើឲ្យស​ម្រេច​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​បរិភោគ​អាហារ​ដ៏​គ្រោតគ្រាត​ ​គឺ​បាយ​ ​និង​នំ​កុម្មាស​ឡើងវិញ​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ឯង​ ​ក៏បាន​បរិភោគ​អាហារ​ដ៏​គ្រោតគ្រាត​ ​គឺ​បាយ​ ​និង​នំ​កុម្មាស​។​ ​ម្នាល​រាជកុមារ​ ​សម័យ​នោះ​ឯង​ ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​ដែល​បម្រើ​តថាគត​ ​ដោយ​គិតថា​ ​ព្រះសមណគោតម​ ​បើ​ត្រាស់​ដឹង​ធម៌​ណា​ ​នឹង​សំដែងធម៌​នោះ​ ​ប្រាប់​ដល់​យើង​ទាំងឡាយ​។​ ​ម្នាល​រាជកុមារ​ ​កាលនោះ​ ​តថាគត​ ​បាន​បរិភោគ​អាហារ​ ​ដ៏​គ្រោតគ្រាត​ ​គឺ​បាយ​ ​និង​នំ​កុម្មាស​ ​គ្រានោះ​ ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​អម្បាល​នោះ​ ​ក៏​នឿយណាយ​នឹង​តថាគត​ ​ហើយ​ចៀសចេញ​ទៅ​ ​ដោយ​គិតថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​ល្មោភ​ ​ឃ្លាតចាក​សេចក្តី​ព្យាយាម​ ​ត្រឡប់​មក​ដើម្បី​ល្មោភ​វិញ​។​ ​ម្នាល​រាជកុមារ​ ​លុះ​តថាគត​បរិភោគ​អាហារ​ ​ដ៏​គ្រោតគ្រាត​ហើយ​ ​ក៏​បម្រុង​រាងកាយ​ ​ឲ្យ​មាន​កំឡាំង​ ​ហើយ​ស្ងាត់​ចាក​កាម​ទាំងឡាយ​
ថយ | ទំព័រទី ៣៨៧ | បន្ទាប់
ID: 636830277391155369
ទៅកាន់ទំព័រ៖