ព្រះត្រៃបិដក ភាគ ២៤
គួរដល់ភាវនាកម្ម មិនបានញាប់ញ័រទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ គឺប្រាជ្ញាដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ។ តថាគតនោះ មានទិព្វចក្ខុ កន្លងហួសចក្ខុ របស់មនុស្សធម្មតា បានឃើញនូវពួកសត្វ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានរូបល្អ រូបអាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ តថាគតឃើញច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម របស់ខ្លួន។ ម្នាលរាជកុមារ នេះឯងជាវិជ្ជាទី២ ដែលតថាគត បានហើយ ក្នុងមជ្ឈិមយាម នៃរាត្រី អវិជ្ជាបាត់ហើយ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅហើយ ពន្លឺក៏កើតឡើងដល់តថាគត ដែលជាអ្នកមិនប្រមាទ ព្យាយាម ដុតកំដៅកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានដោយពិត។
[២៦៩] តថាគតនោះ កាលបើចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម មិនបានញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគត ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ។ តថាគតនោះ បានដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ បានដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាហេតុឲ្យរំលត់សេចក្តីទុក្ខ បានដឹងច្បាស់
ID: 636830278121697154
ទៅកាន់ទំព័រ៖