ព្រះត្រៃបិដក ភាគ ២៤

បាន​ ​ជា​ធម៌​ដ៏​ល្អិត​ ​ជា​ធម៌​ដែល​អ្នកប្រាជ្ញ​គប្បី​ដឹង​បាន​។​ ​ក៏​ពួក​សត្វ​នេះ​ ​សុទ្ធតែ​នៅ​កំពុង​រីករាយ​ ​ក្នុង​សេចក្តី​អាល័យ​ ​កំពុង​ត្រេកត្រអាល​ ​ក្នុង​សេចក្តី​អាល័យ​ ​កំពុង​ស្រើបស្រាល​ ​ក្នុង​សេចក្តី​អាល័យ​ ​(​ចំពោះ​កាម​ទាំងឡាយ​នៅឡើយ​)​។​ ​មួយទៀត​ ​បដិច្ចសមុប្បាទ​ធម៌​ ​គឺ​ធម៌​ជា​បច្ច័យ​នៃ​គ្នានឹងគ្នា​ណា​ ​បដិច្ចសមុប្បាទ​ធម៌​នេះ​ ​ជាហេតុ​នាំឲ្យ​ពពួកសត្វ​ដែល​នៅ​រីករាយ​ ​ក្នុង​សេចក្តី​អាល័យ​ ​នៅ​ត្រេកត្រអាល​ ​ក្នុង​សេចក្តី​អាល័យ​ ​នៅ​ស្រើបស្រាល​ ​ក្នុង​សេចក្តី​អាល័យ​ ​គេ​ឃើញ​បាន​ដោយ​ក្រ​ក្រៃពេក​ណាស់​។​ ​មួយទៀត​ ​ធម៌​ណា​ ​សម្រាប់​រម្ងាប់​បង់​នូវ​សង្ខារ​ទាំងពួង​ ​សម្រាប់​លះ​ចោល​ ​នូវ​ឧបធិ​ ​គឺ​កិលេស​ទាំងអស់​ ​ជាទី​អស់​ទៅ​នៃ​តណ្ហា​ ​ជាទី​នឿយ​ណា​ ​ចាក​រាគៈ​ ​ជាទី​រលត់​នៃ​សេចក្តី​ទុក្ខ​ ​គឺ​ព្រះនិព្វាន​ ​ធម៌​ទាំងអម្បាល​នេះ​ ​ជាហេតុ​នាំឲ្យ​ពពួកសត្វ​ ​ឃើញ​បាន​ដោយ​ក្រ​ក្រៃពេក​ណាស់​។​ ​បើទុកជា​តថាគត​សំដែងធម៌​ទៅ​ ​ក៏​គង់​សត្វ​ទាំងឡាយ​ដទៃ​ ​មិន​អាច​នឹង​ត្រាស់​ដឹង​នូវ​ធម៌​ ​របស់​តថាគត​បាន​ឡើយ​ ​សេចក្តី​លំបាក​ ​និង​សេចក្តី​នឿយព្រួយ​នោះ​ ​មុខ​ជា​នឹង​មានដល់​តថាគត​មិនខាន​។​ ​ម្នាល​រាជកុមារ​ ​កាលណោះ​ ​គាថា​ទាំងឡាយ​ ​មិនសូវ​ជា​អស្ចារ្យ​ណាស់ណា​នេះ​ ​ដែល​តថាគត​មិនដែល​បានឮ​ ​ក្នុង​កាលមុន​ ​ក៏​កើត​ប្រាកដ​ ​ដល់​តថាគត​ថា​
ថយ | ទំព័រទី ៣៩១ | បន្ទាប់
ID: 636830278667338363
ទៅកាន់ទំព័រ៖