ព្រះត្រៃបិដក ភាគ ២៤

ឯង​ ​សហ​ម្ប​តិ​ព្រហ្ម​ ​ក៏​បាត់​អំពី​ព្រហ្មលោក​ ​មក​ប្រាកដ​ក្នុង​ទី​ចំពោះមុខ​តថាគត​ ​ដូច​បុរស​មាន​កំឡាំង​ ​លា​ចេញ​នូវ​ដើមដៃ​ ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដើមដៃ​ ​ដែល​លា​ចេញ​។​ ​ម្នាល​រាជកុមារ​ ​លំដាប់នោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​ធ្វើ​សំពត់​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ថ្វាយបង្គំ​ចំពោះ​តថាគត​ ​ពោល​ពាក្យ​នេះ​ ​នឹង​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​សំដែងធម៌​ ​សូម​ព្រះ​សុគត​ ​សំដែងធម៌​ ​(​ដ្បិត​)​ ​សត្វ​ទាំងឡាយ​ដែល​មាន​ភ្នែក​ ​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​ ​ដ៏​ស្រាល​តិច​ ​តែ​ខាន​ស្តាប់ធម៌​ ​មុខ​ជា​នឹង​សាបសូន្យ​មិនខាន​ ​សត្វ​ទាំងឡាយ​ ​ដែល​បម្រុង​នឹង​ត្រាស់​ដឹង​នូវ​ធម៌​ ​ក៏​គង់មាន​ដែរ​។​ ​ម្នាល​រាជកុមារ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​បាន​ពោល​ពាក្យ​នេះ​ ​លុះ​ពោល​ពាក្យ​នេះ​រួចហើយ​ ​ក៏​ពោល​ពាក្យ​ដទៃ​តទៅទៀត​ ​ដូច្នេះ​ថា​ ​
​ពីមុន​រៀងមក​ ​ធម៌​ដែល​ជន​ទាំងឡាយ​ ​អ្នក​ប្រកបដោយ​មន្ទិល​ ​តែង​គិត​ ​ជា​ធម៌​មិន​បរិសុទ្ធ​ទេ​ ​កើត​ប្រាកដហើយ​ ​ក្នុង​ដែន​មគធៈ​ ​សូម​ព្រះអង្គ​ ​បើក​នូវ​ទ្វារ​ ​នៃ​ព្រះនិព្វាន​ចុះ​ ​សត្វ​ទាំងឡាយ​ ​ប្រុង​ចាំ​ស្តាប់ធម៌​ ​ដែល​ព្រះអង្គ​ ​ជា​អ្នក​ប្រាសចាក​មន្ទិល​ ​ទ្រង់​ត្រាស់​ដឹង​ ​(​តាមលំអាន​ព្រះពុទ្ធ​អំពី​បូរាណ​)​
ថយ | ទំព័រទី ៣៩៣ | បន្ទាប់
ID: 636830279334056497
ទៅកាន់ទំព័រ៖