ព្រះត្រៃបិដក ភាគ ២៤

ភ្នែក​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​ច្រើន​(​ខ្លះ​)​ ​មាន​ឥន្ទ្រិយ​ក្លា​(​ខ្លះ​)​ ​មាន​ឥន្ទ្រិយ​ទន់​(​ខ្លះ​)​ ​មាន​អាការ​ល្អ​(​ខ្លះ​)​ ​មាន​អាការ​អាក្រក់​(​ខ្លះ​)​ ​ជា​សត្វ​ដែល​គួរឲ្យ​ត្រាស់​ដឹង​បាន​ដោយ​ងាយ​(​ខ្លះ​)​ ​ឲ្យ​ត្រាស់​ដឹង​បាន​ដោយ​ក្រ​(​ខ្លះ​)​ ​ជា​អ្នក​ឃើញ​ទោស​ ​និង​ភ័យ​ក្នុង​បរលោក​(​ខ្លះ​)​។​ ​ដូចជា​ផ្កា​ជលជាតិ​ពួក​ខ្លះ​ ​គឺ​ផ្កា​ព្រលិត​ក្តី​ ​ផ្កាឈូក​ក្រហម​ ​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​ក្នុង​គុម្ព​នៃ​ព្រលិត​ក្តី​ ​ក្នុង​គុម្ព​នៃ​ឈូកក្រហម​ក្តី​ ​ក្នុង​គុម្ព​នៃ​ឈូកស​ក្តី​ ​តែង​កើតឡើង​ក្នុងទឹក​ ​ចំរើន​ឡើង​ក្នុងទឹក​ ​លូតលាស់​ឡើង​តាម​ទឹក​ ​លិច​នៅក្នុង​ទឹក​នៅឡើយ​ ​មាន​ផ្កា​ជលជាតិ​ពួក​ខ្លះ​ ​គឺ​ព្រលិត​ក្តី​ ​ផ្កាឈូក​ក្រហម​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​តែង​កើតឡើង​ក្នុងទឹក​ ​ចំរើន​ឡើង​ក្នុងទឹក​ ​ឋិតនៅ​ត្រឹម​ស្មើនឹង​ទឹក​ ​មាន​ផ្កា​ជលជាតិ​ពួក​ខ្លះ​ ​គឺ​ផ្កា​ព្រលិត​ក្តី​ ​ផ្កាឈូក​ក្រហម​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​តែង​កើតឡើង​ក្នុងទឹក​ ​ចំរើន​ឡើង​ក្នុងទឹក​ ​ដុះ​ខ្ពស់​ឡើង​ជាង​ទឹក​ ​មិន​ជាប់​ចំពាក់​ដោយ​ទឹក​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​រាជកុមារ​ ​កាល​តថាគត​ ​រមិលមើល​នូវ​សត្វលោក​ ​ដោយ​ពុទ្ធ​ចក្ខុ​ ​បានឃើញ​នូវ​សត្វ​ទាំងឡាយ​ ​មាន​ភ្នែក​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​តិច​ ​(​ខ្លះ​)​ ​មាន​ភ្នែក​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​ច្រើន​ ​(​ខ្លះ​)​ ​មាន​ឥន្ទ្រិយ​ក្លា​(​ខ្លះ​)​ ​មាន​ឥន្ទ្រិយ​ទន់​(​ខ្លះ​)​ ​មាន​អាការ​ល្អ​ ​(​ខ្លះ​)​ ​មាន​អាការ​អាក្រក់​(​ខ្លះ​)​ ​ជា​សត្វ​ដែល​គួរឲ្យ​ត្រាស់​ដឹង​បាន​ដោយ​ងាយ​ ​(​ខ្លះ​)​ ​ឲ្យ​ត្រាស់​ដឹង​បាន​ដោយ​កម្រ​(​ខ្លះ​)​ ​
ថយ | ទំព័រទី ៣៩៥ | បន្ទាប់
ID: 636830280100430331
ទៅកាន់ទំព័រ៖