ព្រះត្រៃបិដក ភាគ ២៤

យូរ​មក​ហើយ​ ​បើ​ដូច្នោះ​ ​គួរ​តថាគត​សំដែងធម៌​ដល់​អាឡារតាបស​កាលាម​គោត្រ​ជាមុន​ចុះ​ ​តាបស​នោះ​ ​អាច​នឹង​ត្រាស់​ដឹង​ធម៌​នេះ​ ​ឆាប់​រហ័យ​បាន​។​ ​ម្នាល​រាជកុមារ​ ​គ្រានោះ​ ​មាន​ពួក​ទេវតា​ ​ចូល​មករ​កត​ថា​គត​ ​ហើយ​ប្រាប់​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អាឡារ​កាលាម​គោត្រ​ ​ធ្វើ​កាលកិរិយា​ ​ស្លាប់៧ថ្ងៃ​ទៅ​ហើយ​។​ ​ឯ​ញាណទស្សនៈ​ ​ក៏​កើតឡើង​ដល់​តថាគត​ថា​ ​អាឡារ​កាលាម​គោត្រ​ ​ធ្វើ​កាលកិរិយា​ ​ស្លាប់​ទៅ៧ថ្ងៃហើយ​មែន​។​ ​ម្នាល​រាជកុមារ​ ​ទើប​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឱ​ ​អាឡារ​កាលាម​គោត្រ​ ​មាន​សេចក្តី​វិនាស​ធំ​ ​ប្រសិនបើ​អាឡារ​កាលាម​គោត្រ​នោះ​ ​បាន​ស្តាប់ធម៌​នេះ​ ​នឹង​ត្រាស់​ដឹង​ធម៌​បាន​មួយរំពេច​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​តថាគត​ ​គួរ​សំដែងធម៌​ ​ដល់​អ្នកណា​ជាមុន​ហ្ន៎​ ​អ្នកណា​នឹង​ត្រាស់​ដឹង​ធម៌​នេះ​ ​ឆាប់​រហ័យ​បាន​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ទៀត​ថា​ ​ឧទ្ទ​ក​រាម​បុត្រ​នេះឯង​ ​ជា​បណ្ឌិត​ ​មាន​បញ្ញា​ឈ្លាសវៃ​ ​ជា​មេធាវី​ ​មាន​ភ្នែក​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​តិច​មក​យូរហើយ​ ​បើ​ដូច្នោះ​ ​គួរ​តថាគត​សំដែងធម៌​ ​ដល់​ឧទ្ទ​ក​រាម​បុត្រ​ជាមុន​ចុះ​ ​
ថយ | ទំព័រទី ៣៩៧ | បន្ទាប់
ID: 636830280820221501
ទៅកាន់ទំព័រ៖