ព្រះត្រៃបិដក ភាគ ២៤
ម្នាលរាជកុមារ តថាគតនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះទៀតថា ឥឡូវនេះ ពួកបញ្ចវគ្គិយភិក្ខុ នៅក្នុងទីណា។ ម្នាលរាជកុមារ លុះតថាគតនោះ បានឃើញបញ្ចវគ្គិយភិក្ខុទាំងឡាយ នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ដោយទិព្វចក្ខុ ដ៏បរិសុទ្ធស្អាត កន្លងលើសចក្ខុរបស់មនុស្ស។ ម្នាលរាជកុមារ គ្រានោះ តថាគត នៅក្នុងឧរុវេលាប្រទេស តាមសមគួរដល់អធ្យាស្រ័យ ទើបបានចរទៅកាន់ចារិក សំដៅទៅរកក្រុងពារាណសី។
[២៧៤] ម្នាលរាជកុមារ មានអាជីវក ឈ្មោះ ឧបកៈ បានឃើញតថាគត ទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះនៃគយាប្រទេស និងចន្លោះ នៃពោធិព្រឹក្ស លុះឃើញហើយ ក៏ពោលពាក្យនេះ នឹងតថាគតថា ម្នាលអាវុសោ ឥន្ទ្រិយទាំងឡាយ របស់អ្នក ជ្រះថ្លាណាស់ ឆវីវ័ណ្ណ របស់អ្នក ក៏បរិសុទ្ធផូរផង់ ម្នាលអាវុសោ អ្នកបួសឧទ្ទិស ចំពោះគ្រូណា អ្នកណា ជាគ្រូរបស់អ្នក អ្នកពេញចិត្ត នឹងធម៌របស់គ្រូណា។ ម្នាលរាជកុមារ កាលឧបកាជីវក សួរយ៉ាងនេះហើយ តថាគត ក៏ឆ្លើយតប ដោយពាក្យជាគាថា ទៅរកឧបកាជីវកថា
ID: 636830281369742931
ទៅកាន់ទំព័រ៖