ព្រះត្រៃបិដក ភាគ ២៤

 ឧប​កា​ជីវក​តប​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ប្តេជ្ញា​ខ្លួន​អ្នក​ ​យ៉ាងណា​ ​អ្នក​គួរ​ ​(​ដើម្បី​បាន​នូវ​ឈ្មោះ​)​ ​ថា​ ​អនន្ត​ជិនៈ​ ​(​យ៉ាងនោះ​ឯង​)​។​ ​តថាគត​ ​ក៏​តប​យ៉ាងនេះ​ទៀត​ថា​
​ជន​ទាំងឡាយ​ណា​ ​បាន​ដល់​នូវ​អាសវ​ក្ស័យ​ ​ជន​ទាំងនោះ​ ​ឈ្មោះ​ ​ជិនៈ​ ​ប្រាកដ​ដូច​តថាគត​ដែរ​។​ ​តថាគត​ ​បាន​ឈ្នះ​បាបធម៌​ទាំងអស់​ហើយ​ ​ម្នាល​ឧប​កៈ​ ​ព្រោះហេតុនោះ​ ​ទើប​តថាគត​ ​ឈ្មោះថា​ ​ជិនៈ​។​

 ម្នាល​រាជកុមារ​ ​កាល​តថាគត​ ​តប​យ៉ាងនេះ​ហើយ​ ​ឧប​កា​ជីវក​ ​ក៏​ពោល​ថា​ ​ម្នាល​អាវុសោ​ ​ពាក្យ​យ៉ាងហ្នឹង​ ​ពិតមែនហើយ​ ​(​ថា​ហើយ​)​ ​ក៏​ងក់ក្បាល​ ​លៀន​អណ្តាត​ ​កាន់​យក​ផ្លូវ​ផ្សេង​ ​ចៀសចេញ​ទៅ​។​
 [​២៧៥​]​ ​គ្រានោះ​ ​តថាគត​ ​ចរ​ទៅកាន់​ចារិក​ ​តាមលំដាប់​ហើយ​ ​ក៏​ចូល​ទៅ​ក្រុង​ពារាណសី​ ​រួចហើយ​ ​ទៅ​ឯ​ឥសិបតន​មិគទាយវ័ន​ ​សំដៅ​ទៅ​រក​កន្លែង​ដែល​បញ្ចវគ្គិយ​ភិក្ខុ​នៅ​។​ ​ម្នាល​រាជកុមារ​ ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​បានឃើញ​តថាគត​ ​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ប្តេជ្ញា​គ្នា​ថា​ ​ម្នាល​អាវុសោ​ ​សមណគោតម​នេះ​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​ល្មោភ​ ​ឃ្លាតចាក​ព្យាយាម​ហើយ​ ​វិលត្រឡប់​ ​ដើម្បី​ភាវៈ​ល្មោភ​ ​ឥឡូវនេះ​ ​លោកនិមន្ត​មក​
ថយ | ទំព័រទី ៤០១ | បន្ទាប់
ID: 636830282069122934
ទៅកាន់ទំព័រ៖