ព្រះត្រៃបិដក ភាគ ២៤
តថាគតប្រដៅក្នុងវេលាព្រឹក លុះវេលាល្ងាច នឹងបានសម្រេចនូវគុណវិសេស ក៏មាន។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពោធិរាជកុមារ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា ព្រះពុទ្ធជាអស្ចារ្យ ព្រះធម៌ជាអស្ចារ្យ ទាំងភាវៈនៃធម៌ ដែលព្រះអង្គត្រាស់ហើយ ដោយប្រពៃ ក៏អស្ចារ្យ ព្រោះថា សត្វដែលព្រះអង្គប្រៀនប្រដៅ ក្នុងវេលាល្ងាច លុះព្រឹកឡើង នឹងបានសម្រេចគុណវិសេសក៏មាន ព្រះអង្គប្រដៅក្នុងវេលាព្រឹក វេលាល្ងាច នឹងបានសម្រេចគុណវិសេស ក៏មាន។
[២៨០] កាលពោធិរាជកុមារ ក្រាបទូលយ៉ាងនេះហើយ សញ្ជិកាបុត្តមាពណ បានក្រាបទូលពោធិរាជកុមារ យ៉ាងនេះវិញថា ពោធិរាជកុមារ ជាម្ចាស់នេះ គ្រាន់តែប្រកាសសេចក្តីថា ព្រះពុទ្ធជាអស្ចារ្យ ព្រះធម៌ជាអស្ចារ្យ ទាំងភាវៈនៃធម៌ ដែលព្រះអង្គត្រាស់ហើយ ក៏អស្ចារ្យ ដូច្នេះ ប៉ុន្តែពោធិរាជកុមារជាម្ចាស់ មិនទាន់ដល់ព្រះគោតមនោះផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹកនៅឡើយ។
[២៨១] ម្នាលសញ្ជិកាបុត្រសំឡាញ់ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលសញ្ជិកាបុត្រសំឡាញ់ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលសញ្ជិកាបុត្រសំឡាញ់ ពាក្យនោះ ខ្ញុំបានស្តាប់ក្នុងទីចំពោះមុខ ខ្ញុំបានទទួលក្នុងទីចំពោះមុខ នៃព្រះមាតាជាម្ចាស់ ម្នាលសញ្ជិកាបុត្រសំឡាញ់ សម័យមួយ
ID: 636830286386549876
ទៅកាន់ទំព័រ៖