ព្រះត្រៃបិដក ភាគ ២៤
និងអ្នកដើរផ្លូវ បានឃើញព្រះមានបុណ្យ កំពុងស្តេចទៅកាន់ផ្លូវឆ្ងាយ សំដៅទៅត្រង់ទី ដែលអង្គុលិមាលចោរនៅ លុះឃើញហើយ ក៏ក្រាបទូលព្រះមានបុណ្យ ដូច្នេះថា បពិត្រព្រះសមណៈ សូមព្រះអង្គ កុំនិមន្តទៅកាន់ផ្លូវនុ៎ះឡើយ បពិត្រព្រះសមណៈ ដ្បិតក្នុងផ្លូវនុ៎ះ មានចោរឈ្មោះ អង្គុលិមាល ជាមនុស្សកាច មានដៃប្រឡាក់ឈាម ស្និទ្ធក្នុងការបៀតបៀន និងការសម្លាប់ ឥតមានសេចក្តីអាណិតអាសូរពួកសត្វមានជីវិតឡើយ ចោរនោះ តែងធ្វើស្រុក ឲ្យទៅជាមិនមែនស្រុកក៏មាន ធ្វើនិគម ឲ្យទៅជាមិនមែននិគមក៏មាន ធ្វើជនបទ ឲ្យទៅជាមិនមែនជនបទក៏មាន ចោរនោះ តែងសម្លាប់ពួកមនុស្ស ហើយកាត់យកម្រាមដៃ មកធ្វើជាកម្រងពាក់ បពិត្រព្រះសមណៈ ព្រោះបុរស១០នាក់ក្តី ២០នាក់ក្តី ៣០នាក់ក្តី ៤០នាក់ក្តី នាំគ្នាដើរជាពួកៗ ទៅកាន់ផ្លូវនុ៎ះ ក៏បុរសទាំងនោះឯង ដល់នូវសេចក្តីវិនាស ក្នុងកណ្តាប់ដៃ នៃអង្គុលិមាលចោរ (ទាំងអស់)។ កាលបើពួកមនុស្សក្រាបទូលយ៉ាងនេះ ព្រះមានបុណ្យ ក៏ទ្រង់ស្ងៀម ទ្រង់ចេះតែស្តេចទៅ។
[២៨៣] ពួកអ្នកឃ្វាលគោ អ្នកឃ្វាលបសុសត្វ អ្នកភ្ជួររាស់ និងអ្នកដើរផ្លូវ ក្រាបទូលព្រះមានបុណ្យ ជាគំរប់ពីរដង ដូច្នេះថា បពិត្រ
ID: 636830288088357214
ទៅកាន់ទំព័រ៖