ព្រះត្រៃបិដក ភាគ ២៤
ធ្វើស្រុក ឲ្យទៅជាមិនមែនស្រុកក៏មាន ធ្វើនិគម ឲ្យទៅជាមិនមែននិគមក៏មាន ធ្វើជនបទ ឲ្យទៅជាមិនមែនជនបទក៏មាន ចោរនោះ តែងសម្លាប់ពួកមនុស្ស កាត់យកម្រាមដៃ មកធ្វើជាកម្រងពាក់ បពិត្រព្រះសមណៈ ព្រោះបុរស១០នាក់ក្តី ២០នាក់ក្តី ៣០នាក់ក្តី ៤០នាក់ក្តី នាំគ្នាដើរជាពួកៗ ទៅកាន់ផ្លូវនុ៎ះ ក៏បុរសទាំងនោះឯង ដល់នូវសេចក្តីវិនាស ក្នុងកណ្តាប់ដៃ នៃអង្គុលិមាលចោរ (ទាំងអស់)។ គ្រានោះឯង ព្រះមានបុណ្យ ក៏ទ្រង់ស្ងៀម ទ្រង់ចេះតែស្តេចទៅ។
[២៨៥] ឯអង្គុលិមាលចោរ ក៏បានឃើញព្រះមានបុណ្យ កំពុងតែស្តេចមកអំពីចម្ងាយ។ លុះឃើញហើយ ក៏ត្រិះរិះ ដូច្នេះថា យីអើ អស្ចារ្យណាស់ អើហ្ន៎ ចំឡែកណាស់ ព្រោះបុរស១០នាក់ក្តី ២០នាក់ក្តី ៣០នាក់ក្តី ៤០នាក់ក្តី នាំគ្នាដើរជាពួកៗ មកកាន់ផ្លូវនេះ ក៏បុរសទាំងនោះឯង ដល់នូវសេចក្តីវិនាស ក្នុងកណ្តាប់ដៃរបស់អញ (ទាំងអស់) ចុះសមណៈនេះ តែម្នាក់ឯង ឥតមានគ្នាសោះ ក៏ហ៊ានដើរមក ហាក់ដូចជាមិនកោតញញើតឡើយ បើដូច្នោះ អញនឹងសម្លាប់សមណៈនេះ ឲ្យក្ស័យជីវិត។ គ្រានោះ អង្គុលិមាលចោរ ក៏ចាប់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញ ដេញព្រះមានព្រះភាគជាប់តាមក្រោយ។ លំដាប់នោះ
ID: 636830288739434454
ទៅកាន់ទំព័រ៖