ព្រះត្រៃបិដក ភាគ ២៤
នឹងទំនុកបំរុងដោយចីវរ បិណ្ឌបាត សេនាសនៈ ថ្នាំរក្សារោគ ជាបច្ច័យដល់អ្នកជម្ងឺ និងបរិក្ខារទាំងឡាយ ដល់លោកម្ចាស់ គគ្គគោត្រ មន្តានីបុត្រ។ សម័យនោះឯង អង្គុលិមាលមានអាយុ ប្រព្រឹត្តនៅតែក្នុងព្រៃ ប្រព្រឹត្តតែបិណ្ឌបាត ប្រើប្រាស់តែសំពត់បង្សុកូល ប្រើប្រាស់តែចីវរ៣។ បានជាកាលនោះ អង្គុលិមាលភិក្ខុមានអាយុ ថ្វាយព្រះពរព្រះបាទបសេនទិកោសលថា ពុំបាច់ទេមហារាជ អាត្មាភាព មានត្រៃចីវរគ្រប់គ្រាន់ហើយ។
[២៩០] លំដាប់នោះ ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះស្តេចចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ព្រះអង្គ អាចទូន្មានបុរស ដែលគេទូន្មានមិនបាន អាចរម្ងាប់បុរស ដែលគេរម្ងាប់មិនបាន អាចរំលត់ពុតត្បុតបុរស ដែលគេរំលត់មិនបាន បពិត្រព្រះអង្គដ៏ចំរើន ដ្បិតខ្ញុំព្រះអង្គ មិនអាចនឹងទូន្មាននូវបុរសណា ដោយអាជ្ញាក្តី ដោយគ្រឿងសស្ត្រាវុធក្តី ព្រះមានព្រះភាគ អាចទូន្មានបុរសនោះ
ID: 636830291722395069
ទៅកាន់ទំព័រ៖