ព្រះត្រៃបិដក ភាគ ២៤

មក​កើត​ក្នុង​ទីនេះ​ ​អាត្មាអញ​ ​គប្បី​រលឹក​ឃើញ​ ​នូវ​បុព្វេ​និវាស​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​កាលបើ​មានហេតុ​ ​អ្នក​នឹង​សម្រេច​ញាណ​ ​ជា​គ្រឿង​ដឹង​នូវ​ខន្ធ​ ​ដែល​អាស្រ័យ​នៅ​ហើយ​ក្នុង​កាលមុន​ ​ជា​គុណសម្បត្តិ​ត្រូវ​សិក្សា​ ​ក្នុង​សមថៈ​ ​និង​វិបស្សនា​នោះ​ៗ​ជា​ប្រាកដ​។​
 [​២៦​]​ ​ម្នាល​វ​ច្ឆៈ​ ​អ្នកនោះ​ប្រាកដជា​នឹង​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​កន្លង​ហួស​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​ ​ឃើញ​នូវ​ពួក​សត្វ​ ​ដែល​ច្យុត​ដែល​កើត​ ​ជា​សត្វ​ថោកទាប​ ​ខ្ពង់ខ្ពស់​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​គតិ​អាក្រក់​ ​អាត្មាអញ​ ​គប្បី​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​ថា​ ​អើហ្ន៎​ ​ពួក​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​តិះដៀល​នូវ​ពួក​ព្រះ​អរិយបុគ្គល​ ​ជា​មិច្ឆាទិដ្ឋិ​ ​ប្រកាន់​នូវ​អំពើ​តាម​សេចក្តី​យល់​ខុស​ ​សត្វ​ទាំងអម្បាល​នោះ​ ​លុះ​រំលាង​កាយ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​និង​នរក​ ​អើហ្ន៎​ ​ចំណែកខាង​ពួក​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិនបាន​តិះដៀល​នូវ​ពួក​ព្រះ​អរិយ​ ​ជា​សម្មាទិដ្ឋិ​ ​ប្រកាន់​នូវ​អំពើ​តាម​សេចក្តី​យល់​ត្រូវ​ ​ពួក​សត្វ​ទាំងនោះ​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636830156019691387
ទៅកាន់ទំព័រ៖