ព្រះត្រៃបិដក ភាគ ២៤

បពិត្រ​លោក​គហបតី​ ​សេចក្តី​ត្រេកអរ​ ​និង​សេចក្តី​រីករាយ​ ​តែង​កើតមក​ ​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ ​ជា​ដែន​កើត​ដោយពិត​។​ ​ទើប​គហបតី​នោះ​ ​គិតថា​ ​ពាក្យ​របស់​អាត្មាអញ​ ​សមគ្នា​នឹង​ពួក​អ្នកលេង​ល្បែងភ្នាល់​ ​ដូច្នេះ​ ​រួច​ក៏​ចេញទៅ​។​
 [​២៩៩​]​ ​គ្រានោះ​ឯង​ ​ដំណើរ​វាចា​នេះ​ ​ក៏​ឮខ្ចរខ្ចាយ​តាមលំដាប់​ ​រហូត​ចូល​ទៅ​ខាងក្នុង​ព្រះរាជវាំង​។​ ​វេលា​នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ត្រាស់​សួរ​ទៅ​នាង​មល្លិកា​រាជទេវី​ថា​ ​នែ​មល្លិកា​ ​ព្រះសមណគោតម​ ​(​ជា​គ្រូ​)​ ​របស់​នាង​ ​បាន​សំដែង​ព្រះ​វាចា​នេះ​ថា​ ​សេចក្តី​សោក​ស្តាយ​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតមក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​ ​ដូច្នេះ​ ​មែនឬអ្វី​។​ ​ព្រះនាង​មល្លិកា​រាជទេវី​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រមហារាជ​ ​បើ​ពាក្យ​នោះ​ ​ព្រះមានបុណ្យ​ទ្រង់​សំដែង​មែន​ ​ដំណើរ​នុ៎ះ​ ​ក៏​ពិត​យ៉ាងនោះ​ឯង​។​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​បន្ទោស​ថា​ ​មិនសមបើ​យ៉ា​ងនេះៗ​សោះ​ ​ព្រះសមណគោតម​ ​ពោល​នូវ​ពាក្យ​ណា​ ​មល្លិកា​នេះ​ ​ហ៊ាន​និយាយ​ចាក់​បណ្តោយ​តាម​ពាក្យ​នោះ​ៗ​ ​របស់​ព្រះសមណគោតម​នោះ​ថា​ ​បពិត្រមហារាជ​ ​បើ​ពាក្យ​នោះ​ ​ព្រះមានបុណ្យ​ទ្រង់​សំដែង​មែន​ ​ដំណើរ​នុ៎ះ​ ​ក៏​ពិត​យ៉ាងនោះ​ ​ដូច្នេះ​សោះ​ ​ប្រៀប​
ថយ | ទំព័រទី ៤៤៣ | បន្ទាប់
ID: 636830297460693281
ទៅកាន់ទំព័រ៖