ព្រះត្រៃបិដក ភាគ ២៤

ការ​គង់នៅ​ជា​សុខ​ ​ដូច្នេះ​ ​រួច​ចូរ​អ្នក​ទូល​សួរ​យ៉ាងនេះ​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​បាន​សំដែង​ព្រះ​វាចា​នេះ​ថា​ ​សេចក្តី​សោក​ស្តាយ​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតមក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​ ​ដូច្នេះ​ឬអ្វី​ ​បើ​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ប្រាប់​អ្នក​ ​យ៉ាងណា​ ​ចូរ​អ្នក​ចងចាំ​ពាក្យ​នោះ​ឲ្យ​ល្អ​ ​ហើយ​មក​ប្រាប់​ដល់​ខ្ញុំ​វិញ​ ​ព្រោះ​ព្រះ​តថាគត​ទាំងឡាយ​ ​មិន​ពោល​ពាក្យ​ដែល​មិន​ពិតប្រាកដ​ឡើយ​។​ ​នាឡិ​ជង្ឃ​ព្រាហ្មណ៍​ ​ទទួល​ព្រះ​វាចា​របស់​ព្រះនាង​មល្លិកា​រាជទេវី​ថា​ ​ទទួល​ព្រះ​សវនីយ៍​ករុណាវិសេស​ ​ដូច្នេះ​ ​រួច​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានបុណ្យ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​នាឡិ​ជង្ឃ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ទូល​ពាក្យ​នុ៎ះ​ ​ចំពោះ​ព្រះមានបុណ្យ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះនាង​មល្លិកា​រាជទេវី​ ​សូម​ថ្វាយបង្គំ​ព្រះ​បាទា​ ​របស់​ព្រះ​គោតម​ដ៏​ចំរើន​ដោយ​ត្បូង​ ​ទាំង​សូម​សួរ​ ​នូវ​សេចក្តី​មិន​មាន​អាពាធ​ ​មិន​មាន​រោគ​ ​ការ​ក្រោក​ឡើង​រហ័ស​ ​កំឡាំង​ ​ការ​គង់នៅ​ជា​សុខ​ ​មួយទៀត​ ​ព្រះនាង​សូម​ទូល​សួរ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ៤៤៥ | បន្ទាប់
ID: 636830298007084533
ទៅកាន់ទំព័រ៖