ព្រះត្រៃបិដក ភាគ ២៤
ឃើញមាតាខ្ញុំដែរឬ។ ម្នាលព្រាហ្មណ៍ ព្រោះបរិយាយនេះហើយ បានជាគេត្រូវដឹងថា សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត តែងកើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត។ ម្នាលព្រាហ្មណ៍ រឿងធ្លាប់មានមកហើយតើ មាតាបិតារបស់ស្ត្រីម្នាក់ ក្នុងក្រុងសាវត្ថីនេះឯង បានធ្វើមរណកាល... បងប្អូនប្រុស បានធ្វើមរណកាល... បងប្អូនស្រី បានធ្វើមរណកាល... កូនប្រុស បានធ្វើមរណកាល... កូនស្រីបានធ្វើមរណកាល... ស្វាមីបានធ្វើមរណកាល។ តាំងអំពីកាលកិរិយា នៃស្វាមីនោះ ស្ត្រីនោះ ក៏ទៅជាឆ្កួត មានចិត្តរវើរវាយ ដើរសព្វច្រករហក សព្វផ្លូវត្រឡែងកែង ស្រែកសួរយ៉ាងនេះថា ឱអ្នកទាំងឡាយ បានឃើញស្វាមីខ្ញុំដែរឬ ឱអ្នកទាំងឡាយ បានឃើញស្វាមីខ្ញុំដែរឬ។ ម្នាលព្រាហ្មណ៍ ព្រោះបរិយាយនេះហើយ បានជាគេត្រូវដឹងថា សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត តែងកើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត។
ID: 636830298556555961
ទៅកាន់ទំព័រ៖