ព្រះត្រៃបិដក ភាគ ២៤

បាន​ជា​សំដែង​ថា​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតមក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ ​ជា​ដែន​កើត​។​
 [​៣០៧​]​ ​បពិត្រ​ព្រះមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ចុះ​ខ្លួនខ្ញុំ​ម្ចាស់​ ​តើ​ព្រះអង្គ​ ​សព្វ​ព្រះរាជហឫទ័យ​ឬទេ​។​ ​អើ​មល្លិកា​ ​ឯង​ក៏​ជាទីស្រឡាញ់​របស់​អញ​ដែរ​។​ ​បពិត្រ​ព្រះមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​បើ​ខ្ញុំម្ចាស់​ប្រែប្រួល​ ​ព្រាត់ប្រាស​ ​និរាស​ទៅ​ ​តើ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​នឹង​កើតឡើង​ ​ដល់​ព្រះអង្គ​ឬទេ​។​ ​ឱ​មល្លិកា​ ​(​បើ​)​ ​ឯង​ប្រែប្រួល​ ​ព្រាត់ប្រាស​ ​និរាស​ទៅ​ ​សូម្បី​ជីវិត​របស់​អញ​ ​ក៏​មុខ​ជា​នឹង​វិបត្តិ​ ​ប្រែប្រួល​ទៅ​ដែរ​ ​ចំណង់បើ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​នឹង​ខាន​កើតឡើង​ដល់​អញ​ ​ឯណា​ក៏បាន​។​ ​បពិត្រ​ព្រះមហារាជ​ ​ព្រះ​ភគវន្ត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​សំដៅយក​ដំណើរ​នេះ​ហើយ​ ​បាន​ជា​សំដែង​ថា​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតមក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ ​ជា​ដែន​កើត​។​
ថយ | ទំព័រទី ៤៥៣ | បន្ទាប់
ID: 636830300327647261
ទៅកាន់ទំព័រ៖