ព្រះត្រៃបិដក ភាគ ២៤

មនោ​សមាចារ​ណា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ផង​ ​អកុសលធម៌​ទាំងឡាយ​ ​របស់​បុគ្គល​នោះ​ ​រមែង​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​រមែង​សាបសូន្យ​ទៅ​ ​បពិត្រមហារាជ​ ​មនោ​សមាចារ​ ​មាន​សភាព​ដូច្នេះ​ឯង​ ​ដែល​គួរឲ្យ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​ពោលទោស​បាន​។​
 [​៣១៥​]​ ​ព្រះរាជា​ត្រាស់​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​គ្រាន់តែ​ពោល​សរសើរ​នូវ​ការ​លះបង់​នូវ​អកុសលធម៌​ទាំងឡាយ​ ​ទាំងអស់​ ​តែ​ម្យ៉ាង​ឬ​។​ ​ព្រះ​អានន្ទ​ថ្វាយព្រះពរ​ថា​ ​បពិត្រមហារាជ​ ​ព្រះ​តថាគត​ ​ទ្រង់​លះបង់​នូវ​អកុសលធម៌​ទាំងឡាយ​ទាំងអស់​ហើយ​ ​ទ្រង់​ប្រកបដោយ​កុសលធម៌​តែ​ម្យ៉ាង​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​កាយសមាចារ​ ​ដែល​គួរឲ្យ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​ពោលទោស​មិនបាន​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​កាយសមាចារ​ ​ជាកុសល​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចុះ​កាយសមាចារ​ ​ជាកុសល​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​កាយសមាចារ​ ​មិន​មានទោស​។​
ថយ | ទំព័រទី ៤៦៣ | បន្ទាប់
ID: 636830310946534627
ទៅកាន់ទំព័រ៖