ព្រះត្រៃបិដក ភាគ ២៤

ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពីមុន​មិញ​ ​តថាគត​ ​បាន​កំណត់​ដឹង​ចិ​ត្ត​វ​ច្ឆ​គោត្ត​ភិក្ខុ​ ​ដោយចិត្ត​របស់​តថាគត​ថា​ ​វ​ច្ឆ​គោត្ត​ភិក្ខុ​ ​បាន​ត្រៃវិជ្ជា​ ​ជា​អ្នកមាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​។​ ​ទាំង​ពួក​ទេវតា​ ​ក៏បាន​ប្រាប់​សេចក្តី​នុ៎ះ​ ​ដល់​តថាគត​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វ​ច្ឆ​គោត្ត​ភិក្ខុ​ ​បាន​ត្រៃវិជ្ជា​ ​ជា​អ្នកមាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​នឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ដោយ​ប្រការ​ដូច្នេះ​។​

​ចប់​ ​មហា​វ​ច្ឆ​គោត្ត​សូត្រ​ ​ទី៣​។​

ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636830157045560063
ទៅកាន់ទំព័រ៖