ព្រះត្រៃបិដក ភាគ ២៤
បពិត្រព្រះសម្មតិទេព យានល្អៗ បានទឹមបម្រុងព្រះអង្គរួចស្រេចហើយ សូមព្រះអង្គសំគាល់នូវកាលដ៏គួរ ក្នុងកាលឥឡូវនេះចុះ។
[៣២២] គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ឡើងកាន់យានដ៏ល្អហើយ ស្តេចចេញអំពីនគរតូច ទៅដោយយានល្អៗ បរសំដៅទៅត្រង់មេទឡុបនិគម របស់ពួកសក្យៈ ទៅមិនពេញ១ថ្ងៃប៉ុណ្ណោះឯង ក៏បានដល់ទៅមេទឡុបនិគម របស់ពួកសក្យៈ ហើយឆ្ពោះទៅកាន់សួនច្បារ ទ្រង់យាងទៅដោយយាន ដរាបដល់ទីដែលគួរបរយានទៅបាន ហើយទ្រង់ចុះអំពីយាន ស្តេចទៅដោយព្រះបាទ ចូលទៅកាន់សួនច្បារ។ សម័យនោះឯង ពួកភិក្ខុច្រើនរូបកំពុងចង្ក្រមក្នុងទីវាល។ លំដាប់នោះ ព្រះបាទបសេនទិកោសល ចូលសំដៅទៅរកភិក្ខុទាំងឡាយនោះ លុះចូលទៅដល់ហើយ មានព្រះរាជឱង្ការនេះ ទៅរកពួកភិក្ខុថា បពិត្រលោកទាំងឡាយដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ ព្រះអង្គគង់ក្នុងទីណា ព្រោះយើងទាំងឡាយ ចង់ចួបនឹងព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ។ ភិក្ខុទាំងនោះ ថ្វាយព្រះពរថា បពិត្រមហារាជ វិហារនុ៎ះបិទទ្វារជិតទៅហើយ ព្រោះហេតុនោះ
ID: 636830314266854539
ទៅកាន់ទំព័រ៖