ព្រះត្រៃបិដក ភាគ ២៤

សូម​ព្រះអង្គ​ ​សំគាល់​នូវ​កាល​ដ៏​គួរ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​ទើប​ព្រះបាទ​បសេនទិកោសល​ ​ក្រោក​អំពី​អាសនៈ​ ​ហើយ​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ដោយ​គោរព​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ស្តេច​ចេញទៅ​។​
 [​៣៣១​]​ ​កាល​ព្រះបាទ​បសេនទិកោសល​ ​ស្តេច​ចេញទៅ​មិនទាន់​បាន​យូរប៉ុន្មាន​ ​ទើប​ព្រះមានព្រះភាគ​ ​ត្រាស់​ទៅ​នឹង​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះបាទ​បសេនទិកោសល​នេះ​ ​ទ្រង់​សំដែង​នូវ​ពាក្យ​ ​ដែល​ធ្វើការ​គោរព​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ហើយ​ក្រោក​អំពី​អាសនៈ​ ​ស្តេច​ចេញទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​រៀន​នូវ​ពាក្យ​ ​ដែល​ធ្វើ​នូវ​សេចក្តី​គោរព​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នករាល់គ្នា​ ​ចូរ​ទន្ទេញ​ពាក្យ​ ​ដែល​ធ្វើការ​គោរព​ក្នុង​ធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នករាល់គ្នា​ ​ចូរ​ចងចាំ​ទុក​ពាក្យ​ ​ដែល​ធ្វើការ​គោរព​ក្នុង​ធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ពាក្យ​ដែល​ធ្វើការ​គោរព​ក្នុង​ធម៌​ ​ដ៏​ប្រកបដោយ​ប្រយោជន៍​ ​ជា​អាទិ​ព្រហ្មចរិយ​កៈ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​ធម្មចេតិយ​សូត្រ​ ​ទី៩​។​

ថយ | ទំព័រទី ៤៨៧ | បន្ទាប់
ID: 636830318814014621
ទៅកាន់ទំព័រ៖