ព្រះត្រៃបិដក ភាគ ២៤
ចូលមកគាល់ព្រះមានព្រះភាគ។ បុរសនោះ ទទួលព្រះឱង្ការ របស់ព្រះបាទបសេនទិកោសលថា ព្រះករុណាថ្លៃវិសេស ហើយចូលទៅគាល់ព្រះមានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទបសេនទិកោសល ថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ដោយសិរ្យៈ ហើយទ្រង់សួរនូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោកទៅមកបានរហ័សរហួន ព្រះកាយពល ការគង់នៅជាសុខ ហើយទ្រង់ត្រាស់ យ៉ាងនេះ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ឮថាថ្ងៃនេះ ព្រះបាទបសេនទិកោសល កាលបើទ្រង់សោយព្រះក្រយាស្ងោយ ក្នុងវេលាព្រឹករួចហើយ វេលាខាងក្រោយភត្ត ទ្រង់នឹងចូលមកគាល់ព្រះមានព្រះភាគ។
[៣៣៣] ព្រះភគិនី (ជាបជាបតី) ព្រះនាមសោមា និងព្រះនាមសកុលា បានឮថា ថ្ងៃនេះ ព្រះបាទបសេនទិកោសល កាលទ្រង់សោយព្រះក្រយាស្ងោយ ក្នុងវេលាព្រឹករួចហើយ ខាងក្រោយភត្ត ទ្រង់នឹងស្តេចទៅគាល់ព្រះមានព្រះភាគ។ លំដាប់នោះ ព្រះនាងសោមា
ID: 636830319396427933
ទៅកាន់ទំព័រ៖