ព្រះត្រៃបិដក ភាគ ២៤

ព្រាហ្មណ៍១​ ​វេស្សៈ១​ ​សុទ្ទៈ១​ ​វណ្ណៈ​ទាំង៤នោះ​ ​បើ​បាន​ប្រកបដោយ​អង្គ​ ​នៃ​សេចក្តី​ព្យាយាម​ ​ទាំង៥នេះ​ហើយ​ ​ការ​ប្រកប​នោះ​ ​នៃ​វណ្ណៈ​ទាំងនោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សុខ​ ​សេចក្តី​ចំរើន​ ​អស់កាលជាយូរអង្វែង​។​
 [​៣៣៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វណ្ណៈ​ទាំង៤នេះ​គឺ​ ​ក្សត្រិយ៍១​ ​ព្រាហ្មណ៍១​ ​វេស្សៈ១​ ​សុទ្ទៈ១​ ​វណ្ណៈ​ទាំងនោះ​ ​បើ​ប្រកបដោយ​អង្គ​ ​នៃ​សេចក្តី​ព្យាយាម​ ​ទាំង៥នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តើ​វណ្ណៈ​ទាំងនោះ​ ​មាន​សេចក្តី​វិសេស​ជាង​គ្នា​ ​ផ្សេងគ្នា​ ​ក្នុង​ហេតុ​នុ៎ះ​ដែរ​ឬ​។​ ​បពិត្រមហារាជ​ ​នេះ​ហើយ​ ​ដែល​តថាគត​ពោល​ថា​ ​សេចក្តី​ព្យាយាម​ខុសគ្នា​ ​ក្នុង​ហេតុ​នុ៎ះឯង​។​ ​បពិត្រមហារាជ​ ​ដូច​សត្វ​ពីរ​ពួក​ ​គឺ​ដំរី​ ​គួរ​ទូន្មាន​ ​ឬ​សេះ​គួរ​ទូន្មាន​ ​ឬ​គោ​គួរ​ទូន្មាន១ពួក​ ​គេ​បាន​ទូន្មានប្រដៅ​ល្អ​ហើយ​ ​សត្វ​ពួក​ទីពីរ​ទៀត​ ​គឺ​ដំរី​គួរ​ទូន្មាន​ ​ឬ​សេះ​គួរ​ទូន្មាន​ ​ឬ​គោ​គួរ​ទូន្មាន១ពួក​ ​តែ​គេ​មិនបាន​ទូន្មាន​ ​មិនបាន​ប្រៀនប្រដៅ​ទេ​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​សត្វ​ពីរ​ពួក​ណា​ ​គឺ​ដំរី​គួរ​ទូន្មាន​ ​ឬ​សេះ​គួរ​ទូន្មាន​ ​ឬ​គោ​គួរ​ទូន្មាន១ពួក​ ​គេ​បាន​ទូន្មាន​ល្អ​ ​ប្រៀនប្រដៅ​ល្អ​ហើយ​ ​ក៏​សត្វ​ទាំងនោះ​ ​លុះ​គេ​ទូន្មាន​ហើយ​ ​
ថយ | ទំព័រទី ៤៩៧ | បន្ទាប់
ID: 636830321747092384
ទៅកាន់ទំព័រ៖