ព្រះត្រៃបិដក ភាគ ២៤

ទាំងនោះ​ ​ទើប​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ពួក​ទេវតា​ណា​ ​មិន​មាន​សេចក្តី​ព្យាបាទ​ ​ទេវតា​ទាំងនោះ​ ​មិន​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ទេ​ ​ហើយ​ញុំាង​ទេវតា​ ​ដែល​មាន​ព្យាបាទ​ទាំងនោះ​ ​ឲ្យ​កក្រើក​ចាកទី​នោះ​ ​ឬ​បណ្តេញ​ចេញ​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​វិ​ឌូ​ឌ​ភ​សេនាបតី​នេះ​ ​ជា​បុត្ត​របស់​ព្រះបាទ​បសេនទិកោសល​ ​ឯ​អាត្មាអញ​ ​ជា​បុត្ត​របស់​ព្រះមានព្រះភាគ​ ​កាល​នេះ​ ​ជា​កាល​ឲ្យ​បុត្ត​ប្រឹក្សា​ជាមួយនឹង​បុត្ត​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ហៅ​វិ​ឌូ​ឌ​ភ​សេនាបតី​មក​ថា​ ​បពិត្រ​សេនាបតី​ ​បើ​ដូច្នោះ​ ​អាត្មាភាព​ ​នឹង​សួរ​ប្រស្នា​ ​ចំពោះ​ទ្រង់​ ​ក្នុង​ដំណើរ​នេះ​វិញ​ ​ប្រស្នា​គួរ​ដល់​ទ្រង់​យ៉ាងណា​ ​សូម​ទ្រង់​ដោះស្រាយ​ ​យ៉ាងនោះ​ចុះ​ ​បពិត្រ​សេនាបតី​ ​ចុះ​ទ្រង់​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ដែន​របស់​ព្រះបាទ​បសេនទិកោសល​ ​ត្រឹមណា​ ​មួយទៀត​ ​ព្រះបាទ​បសេនទិកោសល​ ​សោយរាជ​សម្បត្តិ​ ​ជា​ឥស្សរាធិបតី​ ​ក្នុង​ដែន​ណា​ ​ព្រះបាទ​បសេនទិកោសល​ ​អាច​ធ្វើឲ្យ​កក្រើក​ ​ឬ​បណ្តេញ​ ​នូវ​សមណព្រាហ្មណ៍​ ​ដែល​មានបុណ្យ​ក្តី​ ​ឥត​បុណ្យ​ក្តី​ ​មាន​សេចក្តី​ប្រព្រឹត្តិ​ល្អ​ក្តី​ ​មិន​មាន​សេចក្តី​ប្រព្រឹត្តិ​ល្អ​ក្តី​ ​ឲ្យ​ចេញ​ចាក​តំណែង​នោះ​ ​ក្នុង​ទីដែន​នោះ​ ​បាន​ដែរ​ឬ​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ដែន​
ថយ | ទំព័រទី ៥០១ | បន្ទាប់
ID: 636830322988033361
ទៅកាន់ទំព័រ៖