ព្រះត្រៃបិដក ភាគ ២៤

លំដាប់នោះ​ ​មាន​បុរស​ម្នាក់​ ​ក្រាបបង្គំទូល​ព្រះបាទ​បសេនទិកោសល​ ​ដូច្នេះ​ថា​ ​បពិត្រមហារាជ​ ​សញ្ជយ​ព្រាហ្មណ៍​ ​ជា​អាកាស​គោត្រ​ ​មកដល់​ហើយ​។​ ​ទើប​ព្រះបាទ​បសេនទិកោសល​ ​មាន​ព្រះ​ឱង្ការ​ ​ទៅ​នឹង​សញ្ជយ​ព្រាហ្មណ៍​ ​ជា​អាកាស​គោត្រ​ ​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​នរណា​ហ្ន៎​ ​អាច​ពោល​នូវ​កថាវត្ថុ​នេះ​ ​ក្នុង​ខាងក្នុង​នៃ​បូរី​ ​របស់​ស្តេច​បាន​។​ ​សញ្ជយ​ព្រាហ្មណ៍​ ​ជា​អាកាស​គោត្រ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រមហារាជ​ ​មានតែ​វិ​ឌូ​ឌ​ភ​សេនាបតី​។​ ​ឯ​វិ​ឌូ​ឌ​ភ​សេនាបតី​ ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រមហារាជ​ ​មានតែ​សញ្ជយ​ព្រាហ្មណ៍​ ​ជា​អាកាស​គោត្រ​។​ ​គ្រានោះ​ ​មាន​បុរស​ម្នាក់ទៀត​ ​បាន​ក្រាបបង្គំទូល​ព្រះបាទ​បសេនទិកោសល​ ​ដូច្នេះ​ថា​ ​បពិត្រមហារាជ​ ​កាល​នេះ​គួរ​ស្តេច​យាង​ហើយ​។​
 [​៣៤៤​]​ ​លំដាប់នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​បាន​ទូល​សួរ​ ​នូវ​សព្វញ្ញុតញ្ញាណ​ ​នឹង​ព្រះមានព្រះភាគ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏បាន​ព្យាករ​ ​នូវ​សព្វញ្ញុតញ្ញាណ​ ​ការ​ព្យាករ​នោះ​ ​គាប់ចិត្ត​ផង​ ​គួរ​ដល់​យើងខ្ញុំ​ផង​ ​យើងខ្ញុំ​បាន​ត្រេកអរ​ ​ដោយ​ការ​ព្យាករ​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ ​បាន​ទូល​សួរ​ ​នូវ​សេចក្តី​ស្អាត​ ​នៃ​វណ្ណ​ទាំង៤​ ​នឹង​ព្រះមានព្រះភាគ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏បាន​ព្យាករ​ ​នូវ​សេចក្តី​ស្អាត​
ថយ | ទំព័រទី ៥០៥ | បន្ទាប់
ID: 636830324098866897
ទៅកាន់ទំព័រ៖