ព្រះត្រៃបិដក ភាគ ២៤
លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់សព្វព្រះរាជហឫទ័យ រីករាយចំពោះភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ធ្វើប្រទក្សិណ ហើយស្តេចចេញទៅ។
ចប់ កណ្ណកត្ថលសូត្រ ទី១០។
ចប់ រាជវគ្គ ទី៤។
ឧទ្ទាន នៃរាជវគ្គនោះ គឺ
ជោតិសហាយក(១) សូត្រ១ រដ្ឋបាលសូត្រ ១ មឃទេវម្ពសូត្រ ១ មធុរសូត្រ ១ ពោធិរាជកុមារសូត្រ ១ អង្គុលិមាលសូត្រ ១ (បិយជាតិកសូត្រ ១ ពាហិតិយសូត្រ ១) ធម្មចេតិយសូត្រ ១ កណ្ណកត្ថលសូត្រ ១ គ្រប់ជា១០សូត្រ។
(១) ក្នុងសូត្រ ឈ្មោះថា ឃដិការសូត្រ តែដល់មកក្នុងឧទ្ទាន ឈ្មោះថា ជោតិសហាយកសូត្រវិញ លោកឲ្យឈ្មោះតាមរឿង ព្រោះស្មូនឆ្នាំងឈ្មោះឃដិការ ជាសំឡាញ់របស់ជោតិបាលមាណព។
ID: 636830325296205381
ទៅកាន់ទំព័រ៖