ព្រះត្រៃបិដក ភាគ ២៤

ទាំង​មាន​កិរិយា​រលត់​ទៅ​ ​ជា​ធម្មតា​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​សូម្បី​អ​ទុ​ក្ខម​សុខវេទនា​ ​ក៏​ជា​របស់​មិន​ទៀង​ ​ជា​របស់​ដែល​សង្ខារ​តាក់តែង​កើតឡើង​ហើយ​ ​តែង​អស់​ទៅ​ ​និង​សូន្យ​ទៅជាធម្មតា​ ​មាន​កិរិយា​ក្លាយ​ទៅ​ ​និង​រលត់​ទៅជាធម្មតា​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​អរិយសាវ័ក​អ្នក​បាន​ស្តាប់​ហើយ​ ​កាល​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​ ​ចាក​សុខវេទនា​ផង​ ​នឿយណាយ​ចាក​ទុក្ខវេទនា​ផង​ ​នឿយណាយ​ចាក​អ​ទុ​ក្ខម​សុខវេទនា​ផង​ ​កាលបើ​នឿយណាយ​ហើយ​ ​រមែង​ប្រាសចាក​តម្រេក​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​ចិត្ត​រមែង​រួចចាក​កិលេស​ ​កាល​ចិត្ត​រួចចាក​កិលេស​ហើយ​ ​ញាណ​ក៏​កើតឡើង​ច្បាស់​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​បាន​នៅ​ចប់ហើយ​ ​កិច្ច​ដែល​គួរ​ធ្វើ​ ​បាន​ធ្វើរួច​ស្រេចហើយ​ ​កិច្ច​ដទៃ​ ​ក្រៅពី​នេះ​ ​មិន​មាន​ឡើយ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ភិក្ខុ​ដែល​មានចិត្ត​ផុត​ស្រឡះ​យ៉ាងនេះ​ ​រមែង​មិន​និយាយផ្សំ​នឹង​អ្ន​ក​ណាៗ​ ​មិន​និយាយទទឹង​ទាស់​នឹង​អ្ន​ក​ណាៗ​ ​វាចា​ណា​ ​ដែលគេ​និយាយ​ហើយ​ ​ក្នុង​លោក​ ​ក៏​ពោល​ទៅតាម​វាចា​នោះ​ ​តែ​មិនបាន​ស្ទាបអង្អែល​ ​(​ដោយ​ទិដ្ឋិ​)​។
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636830159688891253
ទៅកាន់ទំព័រ៖