ព្រះត្រៃបិដក ភាគ ២៤

នែ​សម្លាញ់​ ​កម្រាល​ស្មៅ​ថ្មីនេះ​ ​ដែល​ភារ​ទ្វា​ជ​គោត្ត​ឯង​ក្រាល​ទុក​ ​ក្នុង​រោង​សម្រាប់​បូជា​ភ្លើង​ ​បម្រុង​អ្នកណា​ ​ទំនង​គួរ​ជាទី​សប្បាយ​របស់​សមណៈ​ទេ​ដឹង​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ដ៏​ចំរើន​ ​មាន​សមណៈ​ ​ជា​គោតមគោត្ត​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​បួស​ ​កិត្តិស័ព្ទ​ដ៏​ល្អ​ ​នៃ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ឮខ្ចរខ្ចាយ​ ​សុះសាយ​ទៅ​ ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ចំពោះ​ព្រះអង្គ​ដោយ​ប្រពៃ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​គឺ​សេចក្តី​ចេះដឹង​ ​និង​ក្រឹត្យ​ ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត​ ​ព្រះអង្គ​មានដំណើរ​ល្អ​ ​ទៅកាន់​ព្រះនិព្វាន​ ​ព្រះអង្គ​ជ្រាប​ច្បាស់​ ​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ ​ដោយ​សីលាទិគុណ​ ​មិន​មាន​បុគ្គល​ណាមួយ​ស្មើ​ ​ព្រះអង្គ​ ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​ខ្ញុំ​ក្រាល​សេយ្យា​នេះ​ ​បម្រុង​ព្រះ​គោតម​ដ៏​ចំរើន​អង្គ​នោះ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ពួក​យើង​បានឃើញ​ទី​សេយ្យា​ ​របស់​ព្រះ​គោតម​ដ៏​ចំរើន​ ​ជា​អ្នក​កំចាត់​បង់​នូវ​សេចក្តី​ចំរើន​ចោលចេញ​នោះ​ ​ឈ្មោះថា​ ​បានឃើញ​នូវ​ហេតុ​ដែលគេ​មិន​គួរ​ឃើញ​ទេ​(​១​)​តើ​។​ ​
​(​១​)​ ​លទ្ធិ​ពួក​ព្រាហ្មណ៍​ថា​ ​អ្នកណា​ឃើញ​ទីកន្លែង​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ ​អ្នកនោះ​ ​ឈ្មោះថា​ ​អភ័ព្វ​ ​បាន​ជា​គេ​ពោល​ថា​ ​ឃើញ​ហេតុ​ដែលគេ​មិន​គួរ​ឃើញ​ ​ដូច្នេះ​។​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636830161464222796
ទៅកាន់ទំព័រ៖