ព្រះត្រៃបិដក ភាគ ២៤

 [​៣៩​]​ ​ព្រះមានព្រះភាគ​ ​បាន​ទ្រង់ព្រះ​សណ្តាប់​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​ដែល​កំពុង​និយាយ​ចរចា​ជាមួយនឹង​ ​មា​គ​ណ្ឌិយ​បរិ​ព្វា​ជ​ក​ ​ដោយ​ព្រះ​សោត​ធាតុ​ដ៏​ជា​ទិព្វ​ ​បរិសុទ្ធ​ ​កន្លង​ហួស​សោត​ធាតុ​ ​របស់​មនុស្ស​ធម្មតា​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​អំពី​ទី​សម្ងំ​ ​(​ផល​សមាបត្តិ​)​ ​ក្នុង​សាយណ្ហសម័យ​ ​ស្តេច​ចូល​ទៅកាន់​រោង​សម្រាប់​បូជា​ភ្លើង​ ​របស់​ភារ​ទ្វា​ជ​គោត្ត​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​កម្រាល​ស្មៅ​ ​ដែល​ភារ​ទ្វា​ជ​គោត្ត​ព្រាហ្មណ៍​ក្រាល​ថ្វាយ​។​ ​គ្រានោះ​ ​ភារ​ទ្វា​ជ​គោត្ត​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​និយាយ​ពាក្យ​សំណេះសំណាល​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភារ​ទ្វា​ជ​គោត្ត​ព្រាហ្មណ៍​ ​ដែល​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ចុះ​ពាក្យ​ចរចា​ ​ដែល​អ្នក​បាន​និយាយ​ជាមួយនឹង​មា​គ​ណ្ឌិយ​បរិ​ព្វា​ជ​ក​ ​ប្រារព្ធ​រឿង​កម្រាល​ស្មៅ​នេះ​ ​ចុះសម្រុង​គ្នា​ ​ដូចម្តេច​ទៅ​។​ ​កាល​ព្រះអង្គ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636830162121970417
ទៅកាន់ទំព័រ៖