ព្រះត្រៃបិដក ភាគ ២៤

លែងតែ​បុគ្គល​មួយ​ពួក​ ​ដែល​ជា​កម្ម​វាទី​ ​(​អ្នក​ដែល​ពោល​ថា​ ​បុណ្យ​បាប​ ​ជា​របស់​អ្នកធ្វើ​)​ ​និង​កិរិយ​វាទី​ ​(​អ្នកពោល​ថា​ ​បុណ្យ​បាប​ ​ដែល​អ្នកធ្វើ​ ​ឈ្មោះថា​ ​បាន​ធ្វើ​ហើយ​)​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលបើ​ហេតុ​យ៉ាងនេះ​ ​មាន​ហើយ​ ​លទ្ធិ​របស់​តិរ្ថិយ​ឯណោះ​ ​ដោយហោចទៅ​ ​ឈ្មោះថា​ ​សូន្យ​ ​ចាក​គុណ​ ​ដែល​នឹង​នាំទៅ​កាន់​ឋានសួគ៌​។​ ​ម្នាល​វ​ច្ឆៈ​ ​យ៉ាងហ្នឹងហើយ​ ​លទ្ធិ​របស់​តិរ្ថិយ​ឯណោះ​ ​ដោយហោចទៅ​ ​ឈ្មោះថា​ ​សូន្យ​ចាក​គុណ​ ​ដែល​នឹង​នាំទៅ​កាន់​ឋានសួគ៌​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ក៏​មានចិត្ត​រីករាយ​ ​ត្រេកអរ​ហើយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ដោយ​ប្រការ​ដូច្នេះ​។​

​ចប់​ ​ចូ​ឡ​វ​ច្ឆ​គោត្ត​សូត្រ​ ​ទី១​។​

ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636830146629374292
ទៅកាន់ទំព័រ៖