ព្រះត្រៃបិដក ភាគ ២៤

ខ្វារ​មុខ​ដំបៅ​ ​ដោយ​ក្រចក​ទាំងឡាយ​ ​កំពុង​ឆ្អើរ​កាយ​លើ​រងើកភ្លើង​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​ចុះ​បុរស​នោះ​ ​ប្រាថ្នា​បុរស​ឃ្លង់​ឯណោះ​ ​ដែល​កំពុង​ឆ្អើរ​កាយ​លើ​រងើកភ្លើង​ ​ឬ​កំពុង​ផឹកថ្នាំ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​ប្រាថ្នា​ទេ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះ​កាលបើ​រោគ​មាន​ហើយ​ ​កិច្ច​ដែល​ត្រូវការ​ដោយ​ថ្នាំ​ ​ក៏​ត្រូវ​មាន​ ​កាលបើ​រោគ​មិន​មាន​ហើយ​ ​កិច្ច​ដែល​ត្រូវការ​ដោយ​ថ្នាំ​ ​ក៏​មិន​ត្រូវ​មាន​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​យ៉ាងហ្នឹង​មែនហើយ​ ​កាលពីដើម​ ​តថាគត​នោះ​ ​នៅជា​គ្រហស្ថ​នៅឡើយ​ ​ធ្លាប់​ស្កប់ស្កល់​មូល​មិត្ត​ ​ឲ្យ​គេ​បម្រើ​ដោយ​កាមគុណ​ទាំង៥​ ​គឺ​ដោយ​រូប​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​រីករាយ​ ​ដោយ​សំឡេង​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​សោតៈ​។​បេ​។​ ​ដោយ​ក្លិន​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​ឃានៈ​។​បេ​។​ ​ដោយ​រស​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​ជិវ្ហា​។​បេ​។​ ​ដោយ​ផោដ្ឋព្វៈ​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636830164732649740
ទៅកាន់ទំព័រ៖