ព្រះត្រៃបិដក ភាគ ២៤

 [​៤៥​]​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ដូច​បុរស​ឃ្លង់​ ​មានខ្លួន​ដំបៅ​ ​មានខ្លួន​ហើម​ស្ពុល​ ​ពួក​ដង្កូវ​កំពុង​ជញ្ជក់​ស៊ី​ ​ខ្វារ​មុខ​ដំបៅ​ ​ដោយ​ក្រចក​ទាំងឡាយ​ ​ឆ្អើរ​កាយ​លើ​រងើកភ្លើង​ ​ពួក​មិត្ត​អាមាត្យ​ ​និង​ញាតិសាលោហិត​ ​របស់​បុរស​ឃ្លង់​នោះ​ ​បាន​ឲ្យ​ពេទ្យ​អ្នក​វះ​ថែរក្សា​ ​ពេទ្យ​វះ​នោះ​ ​ក៏​ធ្វើថ្នាំ​ឲ្យ​បុរស​នោះ​ ​បុរស​នោះ​ ​ក៏បាន​ជាស្រឡះ​ ​ស្បើយ​ចាក​រោគ​ឃ្លង់​ ​ព្រោះ​បាន​អាស្រ័យ​ថ្នាំ​ ​(​នោះ​)​ ​ជា​មនុស្ស​ឥត​រោគ​ ​មាន​សេចក្តី​សុខ​ ​ជា​សេរីភាព​ ​នៅ​តាម​ទំនើង​ខ្លួនឯង​បាន​ ​ទៅណាមកណា​ ​បាន​តាមប្រាថ្នា​។​ ​បុរស​ពីរ​នាក់​ ​មាន​កំឡាំង​ ​គប្បី​ចាប់​បុរស​នោះ​ ​ត្រង់​ដើមដៃ​ម្ខាង​ម្នា​ក់ៗ​ ​អូសយក​ទៅ​ឆ្អើរ​លើ​គំនរ​រងើកភ្លើង​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​ចុះ​បុរស​ឃ្លង់​នោះ​ ​បន្ទន់កាយ​តាម​ទៅ​ដូច្នេះ​ផង​ ​ដូច្នេះ​ផង​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​យ៉ាងហ្នឹង​មែនហើយ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះថា​ភ្លើង​ ​មាន​សម្ផ័​ស្ស​ជា​ទុក្ខ​ផង​ ​ក្តៅក្រហាយ​ខ្លាំង​ផង​ ​រោលរាល​ខ្លាំង​ពន់ពេក​ណាស់​ផង​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​ចុះ​ភ្លើង​នោះ​ ​មាន​សម្ផ័​ស្ស​ជា​ទុក្ខ​ផង​ ​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636830165224387866
ទៅកាន់ទំព័រ៖