ព្រះត្រៃបិដក ភាគ ២៤

ក្តៅក្រហាយ​ខ្លាំង​ ​ទាំង​រោលរាល​ខ្លាំង​ ​ដូច្នោះ​ដែរ​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ចំណែក​ពួក​សត្វ​ទាំងនេះ​ ​មិនទាន់​ប្រាសចាក​តម្រេក​ ​ក្នុង​កាម​ទាំងឡាយ​ ​ដែល​កាមតណ្ហា​កំពុង​ទំពាស៊ី​ ​រោលរាល​ដោយ​សេចក្តី​ក្តៅក្រហាយ​ព្រោះ​កាម​ ​មាន​ឥន្ទ្រិយ​ត្រូវ​កាម​កំចាត់​បង់​ហើយ​ ​ក៏​មាន​សេចក្តី​សំគាល់​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ដែល​មាន​សម្ផ័​ស្ស​ជា​ទុក្ខ​ ​ថា​ជា​សុខ​វិញ​។​
 [​៤៦​]​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ដូច​បុរស​ឃ្លង់​ ​ដែល​មានខ្លួន​ដំបៅ​ ​មានខ្លួន​ហើម​ស្ពុល​ ​ដង្កូវ​ទាំងឡាយ​ ​កំពុង​ជញ្ជក់​ស៊ី​ ​ខ្វារ​មុខ​ដំបៅ​ ​ដោយ​ក្រចក​ទាំងឡាយ​ ​ឲ្យ​គេ​ឆ្អើរ​កាយ​លើ​គំនរ​រងើកភ្លើង​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ដូចជា​បុរស​ឃ្លង់​ ​ដែល​មានខ្លួន​ដំបៅ​ ​មានខ្លួន​ហើម​ស្ពុល​ ​ដង្កូវ​ទាំងឡាយ​ ​កំពុង​ជញ្ជក់​ស៊ី​ ​ខ្វារ​មុខ​ដំបៅ​ ​ដោយ​ក្រចក​ទាំងឡាយ​ ​ឲ្យ​គេ​ឆ្អើរ​កាយ​លើ​រងើកភ្លើង​ ​យ៉ាងណាមិញ​ ​មុខ​ដំបៅ​អម្បាល​នោះ​ ​របស់​បុរស​នោះ​ឯង​ ​ក៏​រឹងរឹតតែ​មិន​ស្អាត​ផង​ ​រឹងរឹតតែ​មាន​ក្លិនអាក្រក់​ផង​ ​រឹងរឹតតែ​ស្អុយ​ផង​ ​តែថា​ ​សេចក្តី​ត្រេកត្រអាល​ ​និង​សេចក្តី​រីករាយ​បន្តិចបន្តួច​នៅតែ​មាន​ ​ព្រោះ​ហេតុ​ដំបៅ​ ​ដែល​ខ្លួន​ខ្វារ​ត្រូវ​មុខ​ ​ក៏​យ៉ាងនោះ​ដែរ​ ​(​សេចក្តី​នេះ​ ​ដូចម្តេច​មិញ​)​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ពួក​សត្វ​ ​ដែល​មិនទាន់​ប្រាសចាក​តម្រេក​ ​ក្នុង​កាម​ទាំងឡាយ​ ​ដែល​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ទាំងឡាយ​ ​កំពុង​ទំពាស៊ី​ ​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636830166064555920
ទៅកាន់ទំព័រ៖