ព្រះត្រៃបិដក ភាគ ២៤
មិនធ្លាប់បានឃើញ បានឮថា ព្រះរាជា ឬរាជមហាមាត្យ ដែលកំពុងស្កប់ស្កល់ មូលមិត្ត ឲ្យគេបម្រើ ដោយកាមគុណទាំង៥ មិនទាន់លះបង់កាមតណ្ហា មិនទាន់បន្ទោបង់ នូវសេចក្តីក្តៅក្តៅក្រហាយព្រោះកាម ហើយប្រាសចាកសេចក្តីសេ្រកឃ្លាន មានចិត្តស្ងប់រម្ងាប់ខាងក្នុង សម្រេចសម្រាន្តនៅហើយផង កំពុងសម្រេចសម្រាន្តនៅផង និងសម្រេចសម្រាន្តនៅផងដែរ។ ម្នាលមាគណ្ឌិយៈ កាលបើសមណព្រាហ្មណ៍ណា ដែលប្រាសចាកសេចក្តីសេ្រកឃ្លាន មានចិត្តស្ងប់រម្ងាប់ខាងក្នុង សម្រេចសម្រាន្តនៅផង កំពុងសម្រេចសម្រាន្តនៅផង និងសម្រេចសម្រាន្តនៅផង លុះតែពួកសមណព្រាហ្មណ៍ទាំងអស់នោះ ជ្រាបច្បាស់នូវហេតុកើតឡើងផង នូវសេចក្តីវិនាសផង នូវសេចក្តីត្រេកអរផង នូវទោសផង នូវធម៌ជាគ្រឿងរលាស់ចេញផង សុទ្ធតែសម្រាប់កាមទាំងឡាយ តាមសេចក្តីពិត ទើបលះបង់នូវកាមតណ្ហា បន្ទោបង់នូវសេចក្តីក្រៅក្រហាយព្រោះកាម ប្រាសចាកសេចក្តីសេ្រកឃ្លាន មានចិត្តស្ងប់រម្ងាប់ខាងក្នុង សម្រេចសម្រាន្តនៅហើយផង កំពុងសម្រេចសម្រាន្តនៅផង និងសម្រេចសម្រាន្តនៅផងបាន។
ID: 636830166581845508
ទៅកាន់ទំព័រ៖